រត់ប្រណាំង ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត​លើក​ទី​២០ មាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ​កន្លងទៅ​

សៀមរាប: កីឡា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំនេះ មាន​ចំនួន​អ្នកចូលរួម​រត់ប្រណាំង​ជិត​៨,៥០០​នាក់ មកពី​៧៥​ប្រទេស​ជុំវិញ​ពិភពលោក​។ អ្នកចូលរួម​រត់ប្រណាំង​ឆ្នាំនេះ​មាន ចំនួន​ច្រើនជាងគេបង្អស់ ចាប់តាំងពី​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៦​។​

​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ និង​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា  កីឡា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយប្រមូល​ថវិកា​សម្រាប់​អង្គការ​មនុស្សធម៌​ដែល​ជួយ​គាំទ្រ​ដល់​កុមារកំព្រា និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា ដូចជា មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​កាកបាទក្រហមកម្ពុជា​ជាដើម​។

​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “​យើង​ពិត​ជាមាន​មោទនភាព​ក្រៃលែង​ក្នុងការ​ឧបត្ថម្ភ ក៏ដូចជា​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​រៀបចំ​កីឡា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រមូល​ថវិកា​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​កុមារកំព្រា និង​ជនពិការ​ដោយសារ​គ្រាប់មីន​។​”

​លោក Robert Elliott បាន​បន្តថា​៖ “​ការគាំទ្រ​នេះ ឆ្លុះបញ្ចាំង​អំពី​ឆ​ន្ទះ​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​ក្រុមគ្រួសារ​នៅ​កម្ពុជា​កសាង​នូវ​អនាគត​ដ៏​ប្រសើរ​មួយ​។ យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ​ដែល​ឃើញ​ចំនួន​អ្នករត់​ប្រណាំង​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ជាក់ស្តែង​ឆ្នាំនេះ​មាន​អ្នកចូលរួម​ជិត​៨,៥០០​នាក់​។​”

​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នឹង​សហការ​គាំទ្រ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​សម្រាប់​រយៈពេល​៥​ឆ្នាំ​គឺ (១)​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ (២)​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ (៣)​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧  (៤)​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ (៥)​និង​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​៕