ម្នាក់​យក​កាំភ្លើង​ភ្ជង់ ម្នាក់ទៀត​យក​ពូថៅ​កាប់សម្លាប់​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ពេល​ទៅ​អូស​អួន

​កំពង់ឆ្នាំង: បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​រងរបួស ដោយសារ​គេ​កាប់​សុស​ក្បាល ហើយ​ក្រោយមក បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ បុរស​វៀតណាម​នោះ ត្រូវបាន​បុរស​ពីរ​នាក់ បាន​ប្រើ​កាំភ្លើង​ភ្ជង់ និង​ម្នាក់ទៀត ប្រើ​ពូថៅ កាប់​ប្រហារ កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី ទៀបភ្លឺ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅត្រង់ចំណុច​ចន្លោះ​វាលភក់ ខាងជើង​កោះ​ក្រ​ញ៉ា​ន និង​កោះ​ទន្លា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​ព្រំប្រទល់​ជាប់​នឹង​ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ជិ​ញ យ៉ាំង​កុង ភេទ​ប្រុស  អាយុ ៤២​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ស្ត្រី​ម្នាក់ទៀត បាន​ជិះ​កាណូត​ទៅ​អូស​អួន ដោយ​ប្រើ​ម៉ាស៊ីន​ធំ នៅ​ចំណុច​ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ដែលមាន​កម្មករ​ជាច្រើន​ផងដែរ ប៉ុន្តែ​ទូក​ជនរងគ្រោះ បាន​ចត​នៅ​ឆ្ងាយ​ពី​កម្មករ​អូស​អួន​ផ្សេងទៀត​។

​ក្នុងពេលដែល​ចត​នោះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់ ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី និង ម្នាក់ទៀត ប្រដាប់​ដោយ​ពូថៅ បាន​ជិះទូក​បា​ឡា​ជ័រ សំដៅ​មក​ទូក​ជនរងគ្រោះ ក្នុងពេលនោះ មា្ន​ក់បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ជនរងគ្រោះ និង ម្នាក់ទៀត បាន​ដក​ពូថៅ រួច​ហក់​ចូលទៅ​ទូក​ជនរងគ្រោះ កាប់​ប្រហារ​ទៅលើ​ក្បាល​ជនរងគ្រោះ​តែម្តង បណ្តាលអោយ​ជនរងគ្រោះ រងរបួស​ធ្ងន់ ក្នុង​ថ្លុកឈាម ក្រោយពី​កាប់​ប្រហារ​រួច ជនសង្ស័យ​ទាំង ២​នាក់ បាន​បើកទូក​បា​ឡា​ជ័រ គេចខ្លួនបាត់​តែម្តង​។  
 
​ចំណែកឯ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូរណ៍ ហើយ​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​។ សមត្ថកិច្ច កំពុងតែធ្វើការ​ស្រាវជ្រាវ ចាប់​ជនសង្ស័យ យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕​