ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា ២៥.០០០​ដុល្លារ ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​

សៀមរាប: ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែលជា​អ្នក​ឧបត្ថម​ធំ​សម្រាប់​កីឡា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ ដោយបាន​បរិច្ចាគ​ថវិកា​របស់​ក្រុមហ៊ុន​ចំនួន ២៥.០០០​ដុល្លារ​អាមេរិក ឲ្យ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែលជា​មន្ទីរពេទ្យ​ផ្តល់​ការព្យាបាល​ជម្ងឺ​ឲ្យ​កុមារ កម្ពុជា​ដោយ​ឥតគិតថ្លៃ​។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ថវិកា​សប្បុរស​នៅមុន​ថ្ងៃ​ប្រារព្ធ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ អង្គរវត្ត​លើក​ទី​២០ លោក Roy Gori ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ប្រចាំ​តំបន់​អាស៊ី បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ កំពុង​បន្ត​ជួយ​ប្រជា​សហគមន៍​នៅ​ទូទាំង​តំបន់​អាស៊ី​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​តាមរយៈ​សកម្មភាព មនុស្សធម៌​ផ្សេងៗ​។ យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការគាំទ្រ​មន្ទីរពេទ្យ កុមារ​អង្គរ ដែល​បានផ្តល់​ការព្យាបាល​ឲ្យ​កុមារ​កម្ពុ​ជាជាង​១.៥​លាន​នាក់​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​”​។​

​វេជ្ជបណ្ឌិត ងួន ចាន់​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ថា​៖ “​ជំនួស​ឲ្យ​បុគ្គលិក​ទាំងអស់​របស់ មន្ទីរពេទ្យ​កុមារ​អង្គរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ សម្រាប់​ការបរិច្ចាគ​ដ៏​សប្បុរស​នេះ​។ ជា​រៀងរាល់ឆ្នាំ ពួកយើង​ជួយ​ព្យាបាល​កុមារ​កម្ពុជា ជាង​១៥០.០០០​នាក់​។ គោលដៅ​របស់​មន្ទីរពេទ្យ គឺ​ផ្តល់​ការព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ សម្រាប់​កុមារ​កម្ពុជា​ដែល​ពុំមាន​លទ្ធភាព​ក្នុងការ​ចំណាយ​ថ្លៃ​ព្យាបាល ក៏ដូចជា​ផ្តល់​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក សុខាភិបាល កម្ពុជា​”​។​

​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅរ​បស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) មានប្រសាសន៍ថា​៖ “​ការគាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ ឆ្លុះបញ្ចាំង​អំពី​ឆ​ន្ទះ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ក្នុង​ការជួយ ក្រុមគ្រួសារ​នៅ​កម្ពុជា​ក៏​សាង​អនាគត​ដ៏​ប្រសើរ​មួយ​ពីព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​យើង​”៕​