បោះ​ឆ្នោត​សភា​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ក្រុមប្រឆាំង​ទទួល​បាន​ជ័យជម្នះ

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៦ ធ្នូ នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ខណៈ​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​គ្មាន​ទាំង​ទំនិញ​លក់​នៅ​តាម​ផ្សារ​ទំនើប ក្រុមប្រឆាំង​ដណ្តើម​បាន​ជ័យជម្នះ​ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជា​លើក​ដំបូង​ចាប់តាំងពី​១៦​ឆ្នាំ​មក​ហើយ ។

អាជ្ញាធរ​បោះ​ឆ្នោត​ប្រកាស​ថា គណបក្ស​តុ​ឯកភាព​ប្រជាធិបតេយ្យ MUD ជា​ក្រុមចម្រុះ​ប្រឆាំង​ធំ​មួយ​ដណ្តើម​បាន​កៅអី​៩៩ គឺ​ទទួល​បាន​សំឡេង​ភាគច្រើន​២​ភាគ​៣ ទល់​នឹង​៤៦​កៅអី សម្រាប់​គណបក្ស​សង្គមនិយម​ឯកភាព​វេ​ណេ​ស៊ុ​យ​អេ​ឡា PSUV របស់​ប្រធានាធិបតី​លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ ។ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​បោះ​ឆ្នោត លោកស្រី TIBISAY LUCENA បញ្ជាក់​ថា កៅអី​មួយ​ចំនួន​នៅ​ពុំ​ទាន់​ច្បាស់​នៅឡើយ រង់ចាំ​ការ​រាប់​សន្លឹក​ឆ្នោត​ចប់​សព្វគ្រប់​សិន ៕