វីដេអូ​ខ្លា​ឃ្មុំ​ Panda កំពូល​រពឹស​ប្រលែង​រហូត​ធ្លាក់​ប្រឡាយ

វីដេអូ​ខ្លា​ឃ្មុំ​ Panda កំពូល​រពឹស​ប្រលែង​រហូត​ធ្លាក់​ប្រឡាយ

វីដេអូ​​​​​​មួយដែល​ប្រិយមិត្ត​នឹង​ឃើញ​នា​ពេល​នេះ បាន​​បង្ហាញ​ពី​ទិដ្ឋភាព​សត្វ​​ខ្លា​ឃ្មុំ​ Panda ​​​​​​រពឹស​មួយ​ក្បាល ​ប្រលែង​លេង​​រហូត​ដល់​អ្នក​ថែ​សួន​សត្វ​​វិល​មុខ​មិន​ស្ទើរ​ ប៉ុន្តែ​ក៏​បង្កើត​ជា​ភាព​សប្បាយ​រីករាយ​មួយ​ផង​ដែរ។

 

វីដេអូ​ខ្លា​ឃ្មុំ​ Panda កំពូល​រពឹស​ប្រលែង​រហូត​ធ្លាក់​ប្រឡាយ
 

 
សកម្មភាព​ខ្លា​ឃ្មុំ​ Panda កំពូល​រពឹស​​បាន​​ថត​នៅ​ក្នុង​សួន​សត្វ​ Adventure World ​ក្នុង​​ប្រទេស​ជប៉ុន​។ វា​បាន​ប្រលែង​លេង​​​​​ខ្លួន​​ឯង​ និង​ប្រមៀល​​រហូត​ដល់​ធ្លាក់​ប្រឡាយ។ ក្រោយ​ឃើញ​​ខ្លា​ឃ្មុំ​ Panda កំហូច​ធ្លាក់​ក្នុង​ប្រឡាយ​បែប​នេះ បុគ្គលិក​​ថែ​សួន​សត្វ​ក៏​បាន​ជួយ​ទាញ​វា​ឡើង​មក​វិញ​​ទាំង​សើច​សប្បាយ​ផង​។

 

ថ្មី​ៗ​នេះ​ សួន​សត្វ​ Adventure World មាន​សត្វ​ខ្លា​ឃ្មុំ​ Panda ទាំង​អស់​ចំនួន​ ៧ ក្បាល​​ ។ កាល​ពី​សប្ដាហ៍​មុន​កូន​ខ្លា​ឃ្មុំ​ Panda ក៏​បាន​ឲ្យ​កំណើត​កូន​ភ្លោះ​ចំនួន​​ពីរ​​​​​មក​ផង​ដែរ៕

 

 
ចុចអាន៖ សួន​សត្វ​នៅ​អូស្ត្រាលី​ធ្វើ​ខួប​កំណើត​៥០​ឆ្នាំ​​ឲ្យ​ដំរី​ទឹក

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​