វិធីកម្ចាត់ស្នាមសង្វារសៗនៅលើសុដន់ឲ្យអស់​គ្មានសល់

ភាគច្រើនស្នាមសង្វារតែងតែកើតមានឡើងនៅលើ​កំប៉ះគូទ, ដើមដៃ និង​ចំបន់ក្បាលពោះ ប៉ុន្តែ​វា​ក៏អាចកើតមាន​នៅលើ​សុដន់ជាញឹកញាប់ផងដែរ។
មាន​កត្តាជាច្រើន​ដែលបណ្តោលឲ្យកើតបញ្ហាសុដន់នេះឡើងគឺ បំរែបំរួលនៃទម្ងន់, ខ្សោះជាតិទឹកក្នុងខ្លួន, កង្វះអាហាររូបត្ថម្ភ, ផ្លាស់ប្តូរអ័រម៉ូន, សាច់ដុំរីកលូតសាស់ធំឆាប់ពេក និងពេល​ដែលស្ត្រីអស់រដូវ។
 
វិធីកម្ចាត់ស្នាមសង្វារសៗនៅលើសុដន់ឲ្យអស់​គ្មានសល់
ប៉ុន្តែ​ទោះបីជាយ៉ាងណាក៏ដោយ ប្រសិន​បើអ្នកចង់កម្ចាត់បញ្ហាទាំងនេះ សូម​ព្យាយាម​អនុវត្តតាម​វិធីសាស្ត្រ​ដូចខាងក្រោម៖
- បរិភោគទឹកយ៉ាងហោចណាស់ឲ្យបា​នពីរលីត្រ​ក្នុងកំឡុងពេលថ្ងៃ ហើយ​ត្រូវបរិភោគ​អាហារ​ដែលមាន​ផ្ទុកវីតាមីន A, C និង E ដើម្បីទប់ស្កាត់កុំឲ្យឡើងទម្ងន់។
- លាបទឹកដោះគោស្រស់៖ ការប្រើសំលីកប្បាស​ជ្រលក់លាប គឺមាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត​ក្នុងការបំបាត់ស្នាមសង្វារចេញពីសុដន់ឲ្យអស់។
- លាបទឹកប្រទាលកន្ទុយក្រពើខាប់ៗ៖ វាមាន​ឥទ្ធិពលយ៉ាងខ្លាំង​ក្នុងការកែប្រែស្បែកដែលរងផងប៉ះពាល់ដោយស្នាមសង្វារឲ្យមាន​ភាពប្រសើរឡើងវិញ។
- ផ្តល់សំណើម​ដល់ស្បែកដោយប្រើប្រេងធម្មជាតិ គឺជា​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត​៖ ប្រេងក្រូច, ការ៉ុត និងអាល់ម៉ុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់​ស្នាមសង្វារ​ចេញពីរាងកាយឲ្យ​អស់។ ប្រសិនបើអអ្នកប្រើប្រេងទាំងនេះ គួរតែ​អនុវត្ត​ម៉ាស្សានៅលើ​សុដន់​រាង​ជារង្វង់ម្តងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ៕
ដោយ៖ មង្គលការ
ប្រភព៖ healthylifestyleteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីកម្ចាត់ស្នាមសង្វារសៗនៅលើសុដន់ឲ្យអស់​គ្មានសល់