ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ

ចិន៖ អស់រយៈពេល ៣៧ឆ្នាំមកហើយ ដែលស្រ្តីមកពីខេត្ត Fujian ម្នាក់នេះ បានលះបង់ពេលវេលា នៅក្នុងជីវិតគាត់ ដើម្បីមើលថែបុរស មានជម្ងឺខ្វិនដើរមិនរួច តាំងពីកំណើតម្នាក់ ហើយអ្វីដែលកាន់តែគួរឲ្យរំភើបទៀតនោះ គឺអ្នកទាំងពីរមិនមានជាប់សាច់ឈាម ឬត្រូវជាអ្វីនឹងគ្នានោះឡើយ។

យោងទៅតាមសារព័ត៌មានចិន បានចុះផ្សាយថា លោកស្រី Zhuang Moli ត្រូវបានប្តីប្រពន្ធមួយគូ ជួលឲ្យធ្វើជា ម៉ែដោះកូនប្រុសរបស់ពួកគេ ដែលមានជម្ងឺខ្វិនតាំងពីកើតមកម្ល៉េះ ហើយថែមទាំងមានជម្ងឺស្វិតសាច់ដុំ ធ្វើឲ្យរាងកាយស្គមស្គាំងទៀតផង។ លើកលែងតែខួរក្បាលប៉ុណ្ណោះ ដែលនៅលូតលាស់ធម្មតា រហូតដល់ធ្វើឲ្យគេមានឈ្មោះហៅក្រៅថា “ក្បាលធំ” ទៀតផង។ បន្ទាប់ពីក្មេងប្រុសនោះអាយុបាន១ខែ ឪពុកម្តាយរបស់គេ បានសម្រេចចិត្តបោះបង់ចោល ដោយគ្មានអាឡោះអាឡៃ រួចត្រលប់ទៅរស់នៅទីក្រុងហុងកុងវិញ បាត់ដំណឹងសូន្យឈឹងតែម្តង។ ចំណែកអ្នកស្រី Zhuang បើទោះជាជីវភាពមានការលំបាក ដោយសារកូនបួននាក់ក្នុងបន្ទុកស្រាប់ទៅហើយក្តី ប៉ុន្តែគាត់មិនដាច់ចិត្តបោះបង់ក្មេងម្នាក់នេះទេ ហើយថែមទាំងសម្រេចចិត្ត ចិញ្ចឹមគេដល់ធំដឹងក្តីទៀតផង។

បច្ចុប្បន្ននេះ លោកស្រី Zhuang មានអាយុ៨១ឆ្នាំ ទៅហើយ នៅតែបន្តមើលថែ កូនប្រុសចិញ្ចឹម របស់គាត់ដដែល។នៅពេលដែល អ្នកសារព័ត៌មានសួរគាត់ថា៖ “ហេតុអ្វីបាន ជាគាត់នៅ តែតស៊ូប្រឹងប្រែង អស់ពេលជាច្រើនឆ្នាំដើម្បី មើលថែមនុស្សម្នាក់នោះទាំងលំបាក?” គាត់បានឆ្លើយតបវិញថា៖ “បើទោះជាសត្វមាន់ ឬទា ក៏សក្តិសម ឲ្យមានគេជួយដែរ ចុះទម្រាំដល់មនុស្សទៀត? នៅពេលដែលខ្ញុំឃើញគេដំបូង ខ្ញុំដឹងថាខ្ញុំ មិនអាចបោះបង់ចោលក្មេងនេះ បាត់ទៅហើយ”៕

ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ
ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ
ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ
ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ
ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ
ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ស្រ្តីម៉េម៉ាយចិត្តធម៌ ស្ម័គ្រចិត្តមើលថែ កូនប្រុសអ្នកដទៃ ដែលមានជំងឺខ្វិន ដើរមិនរួចអស់ ៣៧ឆ្នាំ已关闭评论
  • 354 views
  • Hide Sidebar
    A+
Publish on:2015/12/07  Category:ប្លែកៗ