លោកយាយ វ័យ៩១ឆ្នាំ ថប់ដង្ហើមស្លាប់ ខណៈកំពុង បង្កាត់ភ្លើងស្នេហ៍ ជាមួយ អ្នកជិតខាង

ព័រទុយហ្គាល់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យ ៩១ឆ្នាំម្នាក់ បានថប់ដង្ហើមស្លាប់ ខណៈកំពុងតែ បង្កាត់ភ្លើងស្នេហ៍ ជាមួយនឹង អ្នកជិតខាង វ័យ៤៩ឆ្នាំម្នាក់។

លោកយាយ វ័យ៩១ឆ្នាំ ថប់ដង្ហើមស្លាប់ ខណៈកំពុង បង្កាត់ភ្លើងស្នេហ៍ ជាមួយ អ្នកជិតខាង
(រូបតំណាង)

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Aveiro ស្ថិតនៅចម្ងាយ ប្រហែល ៨០គីឡូម៉ែត្រ ពីភាគខាងត្បូង នៃទីក្រុង Porto ប្រទេសព័រទុយហ្គាល់។ សាកសព របស់ស្រ្តីរងគ្រោះ ត្រូវបានប្រទះឃើញ ដេកស្រាត ត្រឹមចង្កេះ ចុះមកក្រោម នៅលើគ្រែ ហើយក្បែរនោះ មានឧបករណ៍សិចមួយ ផងដែរ។

ក្រោយពេលកើតហេតុ បុរសកូន២ ម្នាក់ ដែលរស់នៅ ក្បែរផ្ទះស្រ្តីរងគ្រោះ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីការវិភាគ DNA ទៅលើទឹកកាម នៅកន្លែងកើតហេតុ បង្ហាញថា ជារបស់បុរស រូបនោះ។

យ៉ាងណាមិញ បុរសដែលត្រូវចាប់ខ្លួន ក៏ត្រូវបានតុលាការ សម្រេចដោះលែងវិញ បន្ទាប់ពីលទ្ធផល នៃការធ្វើកោសល្យវិច្ឆ័យ ទៅលើស្រ្តីរងគ្រោះ បានបង្ហាញថា គាត់ស្លាប់ ដោយសារតែ ថប់ដង្ហើម ក្នុងអំឡុងពេល បង្កាត់ភ្លើងស្នេហ៍។

អ្នករស់នៅជិតខាង របស់ស្រ្តីរងគ្រោះ បានរៀបរាប់ថា គាត់គឺជាមនុស្ស ដែលសកម្មខ្លាំងណាស់ ទោះបីជាគាត់ មានអាយុចាស់ ក៏ដោយ ហើយអ្នកជិតខាង ដទៃទៀត ឧស្សាហ៍ទៅផ្ទះគាត់ ដើម្បីជួយធ្វើការងារគាត់ ខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសបាននិយាយថា គ្មានសញ្ញាណាមួយ ដែលបង្ហាញថា ហេតុការណ៍នេះ គឺជាការ បង្ខិតបង្ខំឡើយ ហើយក៏គ្មាន វត្ថុមានតម្លៃណា ដែលត្រូវបាន គេលួចយកចេញ ពីផ្ទះកើតហេតុដែរ៕

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Aveiro ស្ថិតនៅចម្ងាយ ប្រហែល ៨០គីឡូម៉ែត្រ ពីភាគខាងត្បូង ទីក្រុង Porto ប្រទេសព័រទុយហ្គាល់។ សាកសព របស់ស្រ្តីរងគ្រោះ ត្រូវបានប្រទះឃើញ ដេកស្រាត ត្រឹមចង្កេះ ចុះមកក្រោម នៅលើគ្រែ ហើយក្បែរនោះ មានឧបករណ៍សិចមួយ ផងដែរ។

ក្រោយពេលកើតហេតុ បុរសកូន២ ម្នាក់ ដែលរស់នៅ ក្បែរផ្ទះស្រ្តីរងគ្រោះ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីការវិភាគ DNA ទៅលើទឹកកាម នៅកន្លែងកើតហេតុ បង្ហាញថា ជារបស់បុរស រូបនោះ។

យ៉ាងណាមិញ បុរសដែលត្រូវចាប់ខ្លួន ក៏ត្រូវបានតុលាការ សម្រេចដោះលែងវិញ បន្ទាប់ពីលទ្ធផល នៃការធ្វើកោសល្យវិច្ឆ័យ ទៅលើស្រ្តីរងគ្រោះ បានបង្ហាញថា គាត់ស្លាប់ ដោយសារតែ ថប់ដង្ហើម ក្នុងអំឡុងពេល បង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នា។

អ្នករស់នៅជិតខាង របស់ស្រ្តីរងគ្រោះ បានរៀបរាប់ថា គាត់គឺជាមនុស្ស ដែលសកម្មខ្លាំងណាស់ ទោះបីជាគាត់ រស់នៅតែម្នាក់ឯង និងមានអាយុចាស់ ក៏ដោយ ហើយអ្នកជិតខាង ដទៃទៀត ឧស្សាហ៍ទៅផ្ទះគាត់ ដើម្បីជួយធ្វើការងារគាត់ ខ្លាំងណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសបាននិយាយថា គ្មានសញ្ញាណាមួយ ដែលបង្ហាញថា ហេតុការណ៍នេះ គឺជាការ បង្ខិតបង្ខំឡើយ ហើយក៏គ្មាន វត្ថុមានតម្លៃណា ដែលត្រូវបាន គេលួចយកចេញ ពីផ្ទះកើតហេតុដែរ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត