FIFA គ្រោង​បង្កើន​ក្រុមបាល់ទាត់​ពិភពលោក​ឱ្យ​បាន​40​ប្រទេស​ក្នុង​ឆ្នាំ​2026

សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ (FIFA) បានពិភាក្សា​ទាក់ទិន​នឹង​ការ​បង្កើន​ក្រុម​ប្រទេស​ចូលរួម​ប្រកួត​បាល់ទាត់​ពិភពលោក​ជុំ​ចុង​ក្រោយ​ឱ្យ​បាន​៤០​ប្រទេស នៅ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​បាល់ទាត់​នៅ​ស៊ុ​យ​រិ​ក ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​៣ ធ្នូ ។

មុន​នេះ ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ជុំ​ចុង​ក្រោយ​បាន​បង្កើន​ចំនួន​ពី​២៤​ទៅ​៣២​ក្រុម​ប្រទេស​កាលពី​ឆ្នាំ​១៩៩៤ ប៉ុន្ដែ​អាច​បង្កើន​រហូត​ដល់​៤០​ក្រុម​ប្រទេស និង​មានការ​ប្រកួត​ក្នុង​ជុំ​ចែក​ពូ​ល​ដល់​ទៅ​៣២​លើក ប៉ុន្ដែ​បើ​គិត​សរុប​ទាំង​ការ​ប្រកួត​ជម្រុះ​រហូត​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​មាន​ចំនួន​៩៦​លើក​។ សម្រាប់​គម្រោង​បង្កើន​ក្រុម​ប្រទេស​នេះ អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ ខាង​មុខ ៕