មូ​រី​ន​ញ៉ូ មាន​ទំនុកចិត្ត​ថា​ក្លិប Chelsea គ្មាន​ឱកាស​ធ្លាក់​ចេញពី​លី​ក​កំពូល​ឡើយ

លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​Chelsea បាន​ផ្ដល់​បទ​សម្ភាសន៍​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ចាញ់​ក្លិប Bournemouth ១-០ ថា ទោះបី​លោក​មិន​ពេញចិត្ត​ចំពោះ​ស្ថានភាព​ក្លិប​នៅ​លើ​តារាង​ប្រកួត​ក្របខ័ណ្ឌ​បាល់ទាត់​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​នៅ​ពេល​នេះ​ក៏​ដោយ​ក៏​លោក​មាន​ជំនឿ​ចិត្ត​ថា ក្លិប​របស់​លោក​គ្មាន​ឱកាស​ជ្រុះ​ចេញពី​លី​ក​កំពូល​ឡើយ ។

គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បញ្ជាក់​ថា ការ​បរាជ័យ​លើក​នេះ​មិន​បាន​ធ្វើ​ឱ្យ​យើង​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​ហើយ​គោលដៅ​របស់​យើង​មិន​បាន​តស៊ូ​ដើម្បី​គេច​ពី​ការ​ធ្លាក់​ចេញពី​លី​ក​កំពូល​នេះ​ទេ ៕