​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ដួល​ចូល​កង់​រថយន្ត​កិន​បែកក្បាល​ស្លាប់​នៅ​ក្រុង​បាវិត​

ដោយ៖ធារ៉ា

​ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខ​ណះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​ហើយ​ប៉ះ​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល ទៅលើ​កណ្តាល​ថ្នល់​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស្លាក​លេខ​កំពង់ចាម​1C-7925 ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ​យ៉ូន ធី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទា​ហ៊ាន​លើ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ ក៏​ជែង​និង​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​ប៉ះ​ដៃចង្កូត​គ្នា​ក៏បាន​ដួល ចូល​ជើង​កង់​ក្រោយ​រថយន្ត ម៉ាក​ហ៊ី​ណូ ស្លាក​លេខ​ស្វាយរៀង​5A-0025 ពណ៌​ស បើកបរ​ដោយ​ឈ្មោះ​ពៅ ចំរើន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរ​ពី​កើ​តទៅ​លិច​បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

  បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​យើង​ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

  មូលហេតុ​:​ម៉ូតូ​ហុងដា​សេ​១២៥​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕