អូបាម៉ា៖ អាម៉េរិក នឹងកម្ទេច ក្រុមឧទ្ទាម ឥស្លាមនិយម IS ឲ្យខាងតែបាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានអះអាងថា ការវាយប្រហារ ភេរវកម្មរបស់ ក្រុមឧទ្ទាមឥស្លាមជ្រុលនិយម IS មកលើពលរដ្ឋអាមេរិក នឹងត្រូវបានកម្ចាត់ចោល ដែលនេះជាការលើកឡើងដ៏កម្រមួយ ពីការិយាល័យអូវ៉ល របស់ប្រធាបាធិបតីអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ការប្រឈមមុខនឹងការសង្ស័យ ក្រោមការដឹកនាំរបស់លោក លោកអូបាម៉ាថ្នាក់ដឹកនាំកំពូល របស់ប្រទេសមហាអំណាច អាម៉េរិក បានអះអាងថា “ខ្ញុំនឹងមិនយកភ្នែកមើលចំពោះ ការវាយប្រហារភេរវកម្ម ដែលបានកើតឡើងនៅក្នុងរដ្ឋកាលីហ្វញ៉ា បន្សល់ទុកអ្នកស្លាប់ជាជនជាតិអាមេរិកចំនួន ១៤នាក់នោះបានទេ” ដោយលោកបានប្ដេជ្ញានឹងកម្ទេចក្រុមឧទ្ទាមឲ្យខាងតែបាន។

ជនជាតិអាមេរិក ភាគច្រើនបាននាំគ្នា ចោទសួរ ថាតើយើងត្រូវប្រឈមមុខ ដោយជំងឺមហារីក ដោយមិនមានការព្យាបាលជាបន្ទាន់មែនទេ? លោកអូបាម៉ា បាននិយាយបន្ដទៀតថា ការបញ្ចេញមតិ បង្ហាញពីអាម្មណ៍បែបនេះ ក៏ព្រោះតែមាន ការវាយប្រហារមួយ ដែលជាសញ្ញាបង្ហាញពី ការគំរាមកំហែងភេរវកម្ម របស់ក្រុមឧទ្ទាម៕

អូបាម៉ា៖ អាម៉េរិក នឹងកម្ទេច ក្រុមឧទ្ទាម ឥស្លាមនិយម IS ឲ្យខាងតែបាន