ពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​ទី​៦៧

ពលរដ្ឋ ព្រះសង្ឃ មន្ត្រី​រាជការ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី៦៧ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី៦៧​នេះ ពលរដ្ឋ ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​នាំ​គ្នា​ដង្ហែ​ញត្តិ ដើរ​ជា​ក្បូន​ក្នុង​ទីរួមខេត្ត ដើម្បី​អំពាវ​ដល់​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី គោរព​សិទ្ធិមនុស្ស បញ្ឈប់​​​អំពើ​ហិង្សា និង​ស្នើ​ដល់​តុលាការ​ឲ្យ​មាន​យុត្តិធម៌​ត្រឹមត្រូវ​ជាដើម។

ខួប​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ ហើយ​អ្នក​ចូលរួម​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​ឡើង​មក​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​នៅ​ថ្ងៃ​១០​ធ្នូ។

ចំណែក​​ការ​ដង្ហែ​ក្បូននេះ គ្មាន​កម្លាំង​សមត្ថកិច្ច​រារាំង​នោះ​ដែរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។