លោកស្នងការ ខេត្តដឹកនាំកម្លាំង ចុះល្បាត ឃាត់ខ្លួនមុខ សញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់

កំពត៖ មុខសញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធរិទ្ធ ស្នងការខេត្តកំពត ធ្វើការឃាត់ខ្លួនបាន កាលពីម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ចំណុចមុខផ្ទះ"ហាក់ស៊ូន" ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

ជនសង្ស័យ ឈ្មោះស្រេង សុខគង់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។ លោកឧត្តមសេនីយ៍ ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅម៉ោង១១និង៥៦នាទី ថ្ងៃត្រង់ ទី៧ ខែធ្នូ នេះថា ប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ រូបលោកបានបញ្ជាកម្លាំងផ្ទាល់ ចុះល្បាតយប់ក្នុងភូមិសាស្ត្រ គោលដៅសំខាន់ៗ តាមបណ្តាស្រុក និងក្រុង នៃខេត្តកំពត ជាក់ស្តែងកម្លាំងក៏ប្រទះឃើញ ហើយឃាត់ខ្លួន នូវជនសង្ស័យខាងលើបានម្នាក់ ក្នុងចំណោមច្រើននាក់ ដែលគេចខ្លួនរួចពីកម្លាំងសមត្ថកិច្ច បន្ទាប់មកនាំខ្លួនមកសាកសួរនៅស្នងការដ្ឋានខេត្តទាំងយប់ រហូតដល់ព្រឹកក៏បន្តសួរនាំ ថែមទៀត ទើបជនសង្ស័យសារភាពថា ខ្លួនគេបានយកថ្នាំញៀនទៅចែកចាយនៅម្តុំទីកន្លែងឃាត់ខ្លួនខាងលើ ហើយខ្លួនគេបានលាក់ទុក ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់តូច ក្នុងលួរសម្រាមក្រោយផ្ទះគេ នៅមុខផ្ទះសំណាក់ខាងលើ។

បច្ចុប្បន្នកម្លាំងព្រហ្មទណ្ឌខេត្ត កំពុងតែធ្វើកាសាកសួរបន្តទៀត ដើម្បីឈានទៅស្រាវជ្រាវរកគូរកន យកមកចាត់ការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពត ម្តងរួចមកហើយ កាលពី ២ឆ្នាំមុន ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ហើយសមត្ថកិច្ចរឹបអូសបានវត្ថុតាងគ្រប់គ្រាន់ ប៉ុន្តែជាប់បានតែរយៈពេល២ខែប៉ុណ្ណោះ ជនសង្ស័យត្រូវ បានដោះលែងឲ្យមានសេរីភាពវិញជាធ្មតា។ តាមប្រភពជននេះ មិនរាងចាលនោះទេ នៅតែបន្តសកម្មភាពជួញដូរគ្រឿងញៀន ក្រោមរូបភាពលើសដើមទៅទៀតផង។ ពាក់ព័ន្ធនឹងការការដោះលែងមិនប្រក្រតីនូវជនសង្ស័យនានាកន្លងមក ជាក់ស្តែងជនសង្ស័យ ខាងលើនេះ ដែលធ្វើឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ មានការថ្នាំងថ្នាក់ ដែលខ្លួនខំប្រឹងយក អស់កម្លាំងកាយចិត្ត ធ្វើការបង្ក្រាបដោយមិនខ្លាច នឿយហត់ឡើយ មិនថាយប់ ឬថ្ងៃនោះទេ៕

លោកស្នងការ ខេត្តដឹកនាំកម្លាំង ចុះល្បាត ឃាត់ខ្លួនមុខ សញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់

លោកស្នងការ ខេត្តដឹកនាំកម្លាំង ចុះល្បាត ឃាត់ខ្លួនមុខ សញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់