ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី

ព្រះសីហនុ៖ ប្រជាពលរដ្ឋ នៅទូទាំងស្រុកស្ទឹងហាវ នឹងប្រមូលប្រជាពលរដ្ឋ ជាទ្រុងទ្រាយធំមួយ  តវ៉ាទៅកាន់ សាលាស្រុកនាពេលឆាប់ៗខាងមុខ ខណៈដែលលោក ឆាយ សុគន្ធដា អភិបាល ស្រុកស្ទឹងហាវ និងលោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ ឃុបឃិតគ្នាជាមួយសិប្បកម្មទឹកស្អាត ស្រុកស្ទឹងហាវ ដែលមានលោក គុជ ម៉ូលី ជាតំណាង ធ្វើការផ្អាកក្រុមហ៊ុនអានកូ មិនឲ្យតទឹកឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ ។

ប្រជាពលរដ្ឋទាំងនោះ បានថ្លែងប្រាប់ថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយប្រជាពលរដ្ឋ រស់នៅក្នុង ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ ជាច្រើនខ្នងផ្ទះបានបង្ខំចិត្តស៊ូទ្រាំ ប្រើប្រាស់ទឹក របស់សិប្បកម្ម ទឹកស្អាត ស្រុកស្ទឹងហាវ ដែលមាន តំលៃថ្លៃ (បីពាន់រៀលក្នុង១ម៉ែត្រគូប) និងមិនស្អាតដោយសារតែសិប្បកម្មនេះ គ្មានប្រព័ន្ធអាងចំរុះត្រឹមត្រូវ ហើយក៏នាំគ្នាផ្ទុះ ប្រតិកម្មនៅទូទាំងស្រុក។

ប្រជាពលរដ្ឋបានបន្តថា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ លោក ឯក ស៊ុនចាន់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានចុះមកត្រួតពិនិត្យហើយ បានសម្រេចឲ្យសិប្បកម្មនេះ កែសំរួលប្រព័ន្ធផលិតកម្ម ដើម្បីផលិតទឹកស្អាត របស់ខ្លួនឲ្យបានត្រឹមត្រូវ តាមគោលការក្រសួង និងលក់ក្នុងតំលៃ២០០០រៀល ក្នុងមួយ ម៉ែត្រគូប តែជាក់ស្តែងពុំបាន កែសំរួល អ្វីបន្តិចសោះពោល គឺទឹកនៅមានកក គ្មានគុណភាព និងលក់ក្នុងតំលៃ ខ្ពស់ដដែលគឺ៣០០០រៀល ក្នុង១ម៉ែត្រគូបដដែល ។ ទើបនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ តាមរយៈមេឃុំទាំង ៣គឺ លោក ឈុន វណ្ណារ៉េ មេឃុំកំពេញ លោក សែម វឌ្ឍនៈ ជំទប់ទី១ ឃុំទំនប់រលក លោក ហាក់ ម៉េង មេឃុំអូរ ត្រេះ បានធ្វើលិខិតស្នើមកមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ ជួយដោះស្រាយ ។

ក្រោយមកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានចេញលិខិតលេខ ៧៣៩MHI/2015 អនុញ្ញាតឲ្យក្រុមហ៊ុន អាន កូ វ៉តធឺរ សឺបផ្លាយ ពង្រីកបណ្តាញ ទឹកចូលឃុំទាំង ៣នៃស្រុកស្ទឹងហាវ ប៉ុន្តែតម្រូវឲ្យបន្តរការចរចា ជាមួយក្រុមហ៊ុនចាស់ ដើម្បីរកដំណោះស្រាយ នយោបាយឈ្នះឈ្នះ ជាមួយគ្នា ។ ក្រោយមកគេក៏ឃើញក្រុមហ៊ុនអានកូ បានតទុយោទឹកពណ៌ខ្មៅ ពេញថ្នល់ តាំងពីតំបន់ក្បាលឆាយ មកជិតដល់ទីប្រជុំជនស្រុកស្ទឹងហាវទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋសង្ឃឹម ក្នុងចិត្តថា ប្រាកដជាបានទឹកស្អាតប្រកប ដោយគុណភាពប្រើប្រាស់ នាពេលឆាប់ៗនេះមិនខាន ។ ប៉ុន្តែក្តីសង្ឃឹម បាន រលាយបាត់ទាំងស្រុង ដោយសារតែថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២រសៀល នៅសាលាស្រុកស្ទឹង ហាវបានបើកកិច្ចប្រជុំមិនប្រក្រតីមួយក្រោមអធិបតីភាព លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ជាមួយ ភាគីក្រុមហ៊ុនទឹកទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនអានកូ ផ្អាកជាបណ្តោះអាសន្ន ការតបណ្តាញរបស់ខ្លួន ចូលមកតំបន់ប្រជុំជនស្រុកស្ទឺងហាវ។

ក្នុងកិច្ចប្រជុំនេះផងដែរ គេឃើញវត្តមានលោក ទិត វុទ្ធី ជាអភិបាលស្រុកព្រៃនប់ ឯណោះទេ ប៉ុន្តែហេតុដូចម្តេច បានមានវត្តមានក្នុងកិច្ចប្រជុំបញ្ហានៅក្នុងស្រុកស្ទឹងហាវទៅវិញ។ ជុំវិញបញ្ហានេះលោក ទិត វុទ្ធី បានប្រាប់ ភ្នាក់ងារដើមអម្ពិល ប្រចាំខេត្តព្រះសីហនុនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាឃុំបិតត្រាំង ថា “គាត់ទៅជួយ មើល ក្រុមហ៊ុនមិត្តភក្តិគាត់ទេ” (សិប្បកម្មទឹកស្អាតស្រុកស្ទឹងហាវ) ។ ការថ្លែងបែបនេះ ត្រូវបានប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ បានធ្វើការបដិសេដន៍ថា ទំនងជាមានផលប្រយោជន៍អ្វីមួយរបស់ខ្លួនហើយទើបលោក ទិត វុទ្ធី ធ្វើដំណើរតាំងពី ស្រុកព្រៃនប់មកដល់ស្រុកស្ទឹងហាវ ដើម្បីឃុបឃិតគ្នាជាមួយលោក ឆាយ សុគន្ធដា អភិបាល ស្រុកស្ទឹងហាវ ក្នុងការផ្អាកមិនឲ្យក្រុមហ៊ុនអាន កូ មិនឲ្យតទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់។ 

ក្រោយពីព័ត៌មាននេះ លេចធ្លាយមកគេឃើញប្រជាពលរដ្ឋ ប្រុងធ្វើការតវ៉ានៅពេលឆាប់ៗខាងមុខ គេឃើញ ខាងសាលាស្រុកស្ទឹងហាវភិតភ័យ ក៏បានហៅក្រុមហ៊ុនអាន កូ មកប្រជុំនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី អោយក្រុមហ៊ុនអាន កូ តបណ្តាញទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ។  ប៉ុន្តែនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ តំណាងក្រុមហ៊ុនទឹកស្អាត អាន កូ ដែលបានចូលរួមប្រជុំនៅព្រឹកម៉ិញនេះ បានថ្លែងប្រាប់ភ្នាក់ងារ ដើមអម្ពិលប្រចាំខេត្ត ព្រះសីហនុថា រូបគាត់ពិតជាត្រូវបានគេហៅចូលប្រជុំមែន ហើយក៏បានរាយការណ៍ ទៅលោកឧកញ៉ា កុក អាន រួចហើយ ប៉ុន្តែមិនទាន់មានបញ្ជាមកនៅឡើយទេ។ ប្រពភផ្សេងៗ បានលួចបង្ហើប ប្រាប់ថា ទំនងជាលោកអភិបាលស្រុកទាំង២ ធ្វើឲ្យលោកឧកញ៉ា មិនសប្បាយចិត្ត ហើយទើបមិនទាន់មាន បញ្ជាអោយបុគ្គលិកកម្មករ របស់គាត់តទឹកចូលតំបន់ស្រុក ស្ទឹងហាវ ហើយបើសិនជាមិនក្រុមហ៊ុន មិនតទឹកចូល មកមែនកំហុសអ្វីៗនឹងត្រូវធ្លាក់ទៅលើ លោកអភិបាលស្រុក ទាំង២មិនខាន ។ ប្រការនេះប្រជាពលរដ្ឋស្រុក ស្ទឹងហាវ សូមស្នើសម្តេចក្រឡាហោម ស ខេង ធ្វើការត្រួតពិនិត្យ បុគ្គលិកលក្ខណៈភាព ជាអ្នកដឹកនាំ របស់លោកអភិបាលស្រុក ដ៏មហិមារទាំង២ផង ៕

ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី

ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី

ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី

ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី

ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី

ពលរដ្ឋស្ទឹងហាវ ស្នើសម្តេចក្រឡាហោម ពិនិត្យឡើងវិញ បុគ្គលិកលក្ខណៈ លោក ឆាយ សុគន្ធដា និងលោក ទិត វុទ្ធី