គណបក្សសំបុកឃ្មុំ នឹងធ្វើសមាជ ម្តងទៀតនៅ ថ្ងៃទី១២ធ្នូខាងមុខ

ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះបានថ្លែងថា គណបក្សរបស់លោក នឹងរៀបចំធ្វើសមាជវិសាមញ្ញ ជាថ្មីម្ដងទៀត នៅថ្ងៃសៅរ៍ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥នៅទីស្ដីការគណបក្ស បន្ទាប់ពីសមាជលើកទី១ ថ្ងៃទី៩ កញ្ញា។

តាមរយៈបទសម្ភាសន៍ រវាងលោក ម៉ម សូណង់ដូ ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានឲ្យដឹងថា  “គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ (គ.ស.ស.ប) នឹងធ្វើសមាជវិសាមញ្ញនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥ ស្ដីពីការជ្រើសរើស គណៈកម្មាធិការអចិន្ត្រៃយ៍ ឡើងវិញ ធ្វើវិសោធនកម្មលក្ខន្តិកៈ ធ្វើវិសោធនកម្ម គោលនយោបាយ និងជ្រើសជ្រើសក្រុមប្រឹក្សាជាតិ បន្ថែមឲ្យគ្រប់ចំនួន៣៥០នាក់”។

លោក ម៉ម សូណង់ដូ បានបន្ថែមថា សមាជនៅពេលខាងមុខនេះ នឹងមានកាចូលរួមពីមន្រ្តីគណបក្សសង្រ្គោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនយោបាយផ្សេងៗទៀតដែលមានអ្នកចូលរួមសរុបប្រមាណជា៣០០នាក់។
បើអស់លោក លោកស្រី ចង់ជ្រាបច្បាស់ព័ត៌មានលម្អិតជុំវិញកិច្ចសម្ភាសន៍រវាងលោក ម៉ម សូណង់ដូ ជាមួយលោក សយ សុភាព សូមអញ្ជើញរង់ចាំទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ប៊ី ធី វី(BTV)នៅថ្ងៃស្អែក ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៥ ចាប់ពីម៉ោង៦និង១០នាទីដល់ម៉ោង៧ព្រឹក ក្នុងកម្មវិធីដំណឹងពេលព្រឹក៕

គណបក្សសំបុកឃ្មុំ នឹងធ្វើសមាជ ម្តងទៀតនៅ ថ្ងៃទី១២ធ្នូខាងមុខ

គណបក្សសំបុកឃ្មុំ នឹងធ្វើសមាជ ម្តងទៀតនៅ ថ្ងៃទី១២ធ្នូខាងមុខ