វឌ្ឍនាកា៖ ខ្ញុំចង់មានស្ទាយ លេងខ្លួនឯង អត់ចង់ប្រើស្ទាយ កីឡាករល្បីៗ លើពិភពលោកទេ

 ភ្នំពេញ៖ ជុំវិញព័ត៌មាននៃការ ប្រដូចខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទៅនឹងកីឡាករល្បីៗ លើពិភពលោក បានទទួល ការគាំទ្រ យ៉ាងច្រើន ពីអ្នកស្នេហាវិស័យកីឡាជាតិ និងអន្ដរជាតិ ព្រោះគេយល់ថា សមត្ថភាព វឌ្ឍនាកា ពិតជា សក្តិសមទទួលរហស្សនាមជា «Messi កម្ពុជា» ពិតមែន ។ ប៉ុន្ដែតារាបាល់ទាត់វ័យ ២១ឆ្នាំរូបនេះ មិនចង់ទទួល បានរហស្សនាមបែបនេះទេ ព្រោះគេចង់មានស្ទាយលេងផ្ទាល់ខ្លួន ។

សូមបញ្ជាក់ថា បន្ទាប់ពីធ្វើបាន Hat-Trick ជួយក្រុមបឹងកេតអង្គរ យកឈ្នះក្រុមម្ចាស់ផ្ទះ Mecamex Binh Doung របស់វៀតណាម ដោយលទ្ធផល ៣-២ យប់មិញរួចមក មានបណ្ដាញសារព័ត៌មានវៀតណាមជាច្រើន បានចាត់ទុក ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ជាកីឡាករ Messi កម្ពុជា «Messi Campuchia» ។ លើសពីនេះគ្រូបង្វឹក ក្រុមបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា ក៏ចាត់ទុកខ្សែប្រយុទ្ធជើងឆ្វេងនេះ ជា Messi កម្ពុជាដែរ ។

បន្ទាប់ពីធ្វើដំណើរជាមួយ សមាជិកក្រុមបឹងកេត មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែធ្នូនេះ កីឡាករ ចាន់ វឌ្ឍនាកា បានលើកឡើងថា ខ្លួនរំភើបណាស់ ដែលអ្នកគាំទ្រប្រដូចទៅនឹងកីឡាករល្បីលើពិភពលោក ដូចជា ខ្សែប្រយុទ្ធ Lionel Messi ឬកីឡាករ Cristiano Ronaldo នោះ ប៉ុន្ដែរូបគេមិនចង់ឲ្យមានការប្រៀបធ្រៀប បែបនេះ ឡើយ ។

វឌ្ឍនាកា បាននិយថា « អត់ទេបង! ខ្ញុំមិនចង់ឲ្យគេប្រៀបធៀបខ្ញុំ ដូចកីឡាករល្បីៗ លើពិភពលោកនោះទេ ព្រោះការលេងល្អឬមិនល្អ គឺអាស្រ័យលើខ្លួនឯងប៉ុណ្ណោះ ហើយអ្វីដែលខ្ញុំខំប្រឹងកន្លងមក ខ្ញុំគ្រាន់តែចង់ មានស្ទាយលេងខ្លួនឯងប៉ុណ្ណោះ មិនចង់ប្រើស្ទាយដូចកីឡាករល្បីឈ្មោះ ណាមួយនោះទេ» ។

សូមរំឭកថា បច្ចុប្បន្ន ចាន់ វឌ្ឍនាកា កំពុងស្ថិតក្នុងក្រសែភ្នែក របស់ក្លឹបបាល់ទាត់អាជីពជប៉ុន តាមរយៈភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុន ដែលកំពុងព្យាយាមទាក់ទង ក្លឹបបឹងកេត ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ ទៅប្រកបអាជីពបាល់ទាត់ក្នុងលីកជប៉ុន ។ ប៉ុន្ដែការចរចារនោះ មិនទាន់ឈានដល់ការព្រៀមព្រៀងនោះទេ ពោលគឺរង់ចាំការចរចារ លើលក្ខខណ្ឌមួយចំនួនទៀត ទើបដឹងលទ្ធផល ៕

វឌ្ឍនាកា៖ ខ្ញុំចង់មានស្ទាយ លេងខ្លួនឯង អត់ចង់ប្រើស្ទាយ កីឡាករល្បីៗ លើពិភពលោកទេ

វឌ្ឍនាកា៖ ខ្ញុំចង់មានស្ទាយ លេងខ្លួនឯង អត់ចង់ប្រើស្ទាយ កីឡាករល្បីៗ លើពិភពលោកទេ

វឌ្ឍនាកា៖ ខ្ញុំចង់មានស្ទាយ លេងខ្លួនឯង អត់ចង់ប្រើស្ទាយ កីឡាករល្បីៗ លើពិភពលោកទេ