ជនជាតិអាល្លឺម៉ង់ ដេកស្លាប់ក្នុង សណ្ឋាគារកូហ្សីណា ដោយមិនដឹង មូលហេតុ

ភ្នំពេញ៖ ជនជាតិអាល្លឺម៉ង វ័យចំណាស់ម្នាក់ ត្រូវបានអ្នកម្រើការងារ នៅសណ្ឋាគារ កូហ្សីណា (Cozyna Hotel) ប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់លេខ២០៨ ជាន់ទី២ នៅម៉ោង ១រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

បុគ្គលិកសណ្ឋាគារ កូហ្សីណា បានឲ្យដឹងថា នៅម៉ោងប្រមាណ ១ថ្ងៃត្រង់ទី៧ ខែធ្នូនេះ អ្នកបម្រើការងារម្នាក់បាន ប្រទះឃើញ ជនជាតិអាល្លឺម៉ង់ម្នាក់ ដេកស្លាប់ក្នុងបន្ទប់លេខ ២០៨ ជាន់ទី២ ស្ថិតនៅទីតាំងផ្ទះលេខ1A ផ្លូវព្រះសីសុវត្តិ សង្កាត់ផ្សារកណ្តាល1 ខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិអាល្លឺម៉ង់នេះ ឈ្មោះ HASCH CHRISTOF K ARL ភេទប្រុស អាយុ៥១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C2ZVYVGH2 (640320) ស្នាក់នៅសណ្ឋាគារកូហ្សីណា (COZYN A HOTEL) ហើយមូល ហេតុនៃការស្លាប់ នៅមិនទាន់ដឹងនៅឡើយទេ គឺរង់ចាំការពិនិត្យរបស់ ការិយាល័យបច្ចេកទេស ដើម្បីធ្វើ កោសល្យវិច្ច័យ៕

ជនជាតិអាល្លឺម៉ង់ ដេកស្លាប់ក្នុង សណ្ឋាគារកូហ្សីណា ដោយមិនដឹង មូលហេតុ

ជនជាតិអាល្លឺម៉ង់ ដេកស្លាប់ក្នុង សណ្ឋាគារកូហ្សីណា ដោយមិនដឹង មូលហេតុ