តុលាការ ឃុំខ្លួន​ជនសង្ស័យ ២​នាក់ ក្នុងចំណោម ៣​នាក់ ដែល​ប្រើ​កាំបិត កាប់​ជនរងគ្រោះ ៣​នាក់ ឲ្យ​រងរបួស​ធ្ងន់​

បន្ទាយមានជ័យ: ​ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ ២​នាក់ ក្នុងចំណោម ៣​នាក់ ដែល​ប្រើ​កាំបិត កាប់​ទៅលើ​ក្រុម​ភាគី បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន ២​នាក់ កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងលិច​ក្លោងទ្វារ​វត្តភ្នំ​ជញ្ជាំង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
                    
​ជនសង្ស័យ​ចំនួន ២​នាក់ ក្នុងចំណោម ៣​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហា​ញ​អត្តសញ្ញាណ នា​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​។ រីឯ​ម្នាក់ទៀត កំពុង​រត់​គេ​ខ្លួន ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត តាម​ឃាត់ខ្លួន​។          

​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខណៈពេល​ពួកគេ​ប្រុង​ឆ្លងដែន ទៅ​ប្រទេស​ថៃ ដើម្បី​គេចខ្លួន ដោយ​ដកហូត​បាន វត្ថុតាង មួយចំនួន រួមមាន កាំបិត (Khiller) ទូរស័ព្ទដៃ ឧបករណ៍​ជក់​គ្រឿងញៀន និង​ម៉ូតូ​ម៉ាក​ឃ្លិ​ក ១​គ្រឿង​។​
            
​គួរ​បញ្ជាក់ថា ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​ចំនួន ៣​នាក់ ក្នុងករណី​ប្រើ​ហឹ​ង្សា​ខាងលើ ៖ ១-​ឈ្មោះ​ភិន លាភ ភេ​ប្រុស អាយុ ១៨​ឆ្នាំ ,២-​ឈ្មោះ លី ចិត្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ៣-​ឈ្មោះ អាត សុផាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​ហឹ​ង្សា​ខាងលើនេះ បណ្តាលមកពី​ក្រុម​ជនដៃដល់ ច្រឡំ​ថា ជនរងគ្រោះ គប់​ដុំថ្ម​ទៅលើ​ពួកគេ ហើយ​ជនសង្ស័យ​ទាំង ៣​នាក់ ក៏​បើក​ម៉ូតូ​ដេញតាម​កៀរ ពេលនោះ ក្រុម​ជនរងគ្រោះ មានការ​ភ័យខ្លាច ក៏​ធាក់​ម៉ូតូ​ក្រុម​ជនដៃដល់ បណ្តាល​ឲ្យ​ដួល​ទាំងអស់គ្នា និង​រងរបួស​ទាំងសងខាង​. ភា្ល​ម​នោះ ឈ្មោះ យ៉ុម សុផាត ហៅ តាក់ បាន​ដក​កាំបិត (Khiller) កាប់​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​រត់​គេចខ្លួនបាត់​។​

​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕

តុលាការ ឃុំខ្លួន​ជនសង្ស័យ ២​នាក់ ក្នុងចំណោម ៣​នាក់ ដែល​ប្រើ​កាំបិត កាប់​ជនរងគ្រោះ ៣​នាក់ ឲ្យ​រងរបួស​ធ្ងន់​

តុលាការ ឃុំខ្លួន​ជនសង្ស័យ ២​នាក់ ក្នុងចំណោម ៣​នាក់ ដែល​ប្រើ​កាំបិត កាប់​ជនរងគ្រោះ ៣​នាក់ ឲ្យ​រងរបួស​ធ្ងន់​