កាកបាទក្រហម សាខា​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥

​សៀមរាប: លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​លោកស្រី គួ​យ ណា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ បានអោយដឹងថា នេះ​ជា​លើក​ទី​១​ហើយ​នៃ​ការជួបជុំ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដើម្បី​បង្ហាញ​នូវ​ការយកចិត្តទុកដាក់រ​បស់​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះ​ការខិតខំ​ចំណាយ​ទាំង​កំលាំងកាយ ស្មារតី និង​ពេលវេលា​របស់​បងប្អូន​អ្នកស្ម័គ្រចិត្ត​ទាំងអស់គ្នា ក្នុង​សកម្មភាព​មនុស្សធម៌​នៅ​មូលដ្ឋាន​។​    ​
​លោក​តំណាងរាស្ត្រ សៀង ណាំ បាន​បញ្ជាក់ថា "​យើង​បានដឹងហើយថា ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ក្នុងនោះ កាកបាទក្រហមកម្ពុជា​យើង ដែលជា​សមាជិក​នៃ​ចលនា​អន្តរជាតិ​តែង ប្រកាន់​ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង ៧ គឺ​ភាព​មនុស្សធម៌  ភាពមិនលំអៀង
​អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព​និង​សកល​ភាព​។ គោលការណ៍ ទាំង​៧ នេះ ជា​វិន័យ ជា​បញ្ញត្តិ ដែល​សមាគមជាតិ​ទាំង​កាកបាទក្រហម ទាំង​អឌ្ឍចន្ទ​ក្រហម  បច្ចុប្បន្ន​មាន ១៨៩ ប្រទេស ក្នុង​ពិភពលោក​យើង ត្រូវតែ​គោរព​ប្រតិបត្តិ​តាម ទោះជា​ក្នុង​កាលៈទេសៈ​ណា ឬ​ទីកន្លែង​ណា​ក្ដី​"​។​
 
​លោក​ឧកញ៉ា សៀង ណាំ បន្តថា ក្នុងចំណោម​គោលការណ៍​គ្រឹះ​ទាំង ៧​ខាងលើនេះ ភាព​មនុស្សធម៌ គឺជា​គោលការណ៍​ចម្បង​គេ ហើយ​បើ​គ្មាន​សេវាកម្ម​ស្ម័គ្រចិត្ត ដែលជា​គោលការណ៍​ទី​៥​ទេនោះ ការងារ​មនុស្សធម៌ ពិតជា​ពុំ​អាច​ស​ម្រ​ច​បានឡើយ​។ ភាព​មនុស្សធម៌ និង​សេវាកម្ម ស្ម័គ្រចិត្ត ជា​មូល​តុ​ដំបូង​គេ​ក្នុង​ការកកើត​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​នេះ​។
​    ​
​ដោយហេតុ​នេះហើយ បានជា​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​សាខា អនុសាខា ដែលជា​គណៈ​កិត្តិយស​ជា​គណៈកម្មាធិការ​សុទ្ធតែ​បំពេញការងារ​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត ហើយ​ពេលខ្លះ​បាន​រួមគ្នា​បរិច្ចាគ​ថិ​វ​កា​ផ្ទាល់ខ្លួន ដើម្បី​បានជា​ស្បៀង​សម្ភារៈ​ចាំបាច់​ធ្វើជា​អំណោយ​ដល់​គ្រួសារ និង​ជនរងគ្រោះ​ផងដែរ​។​    ​
​ចំពោះ​បងប្អូន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា នៅ​មូលដ្ឋាន​វិញ​បងប្អូន តែង​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ដែល​រៀបចំ​ដោយ​ក្រុម​កាកបាទក្រហម ឬ​ដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្លួន​ន​ឯង​ផ្ទាល់​ពិសេស​ក្នុងស្ថានភាព​ចាំបាច់ ដែល​ត្រូវ​ជួយ​បន្ទាន់​ដល់​គ្រួសារ និង​អ្នករងគ្រោះ​។​
​    ​
​តាមរយៈ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀម​រាម និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​លោកស្រី គួ​យ​ណា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បាន​ជូន​លិខិត​សរសើរ ប័ណ្ណសរសើរ និង​រង្វាន់​លើកទឹកចិត្ត និង​សំណូមពរ​សូមអោយ​បងប្អូន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ទាំងអស់ បន្តសកម្មភាព​មនុស្ស​ធម៌​ដ៏​ឧត្តុង្គឧត្តម​នេះ នៅ​មូលដ្ឋាន​ជា​បន្តទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​យើង នៅ​មូលដ្ឋាន ស្របតាម​ពាក្យស្លោក  ដែល​បាន​លើកឡើងថា “​ធ្វើឱ្យបាន​កាន់តែច្រើន​ជាង​មុន បាន​កាន់តែ​ល្អ​ជាង​មុន បាន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅ​ឱ្យបាន​កាន់តែ​ឆ្ងាយ​ជាង​មុន ”៕

កាកបាទក្រហម សាខា​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥

កាកបាទក្រហម សាខា​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥

កាកបាទក្រហម សាខា​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥

កាកបាទក្រហម សាខា​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥

កាកបាទក្រហម សាខា​ខេត្តសៀមរាប ប្រារព្ធ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥
​រូបភាពៈ លោក ឧ​ញ៉ា សៀង ណាំ ប្រគល់​លិខិត​សរសើរ​ជូន​អ្នកស្ម័គ្រចិត្ត ក្នុង​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​៕​គូលែន​