​ប្រាក់ សុវណ្ណារ៉ា ថា​ បឹង​កេត​ឈ្នះ​ក្រុម​វៀតណាម​ ណាហ្គា និងភ្នំពេញ​ក្រោន​ក៏​អាច​ដែរ

​ប្រាក់ សុវណ្ណារ៉ា ថា​ បឹង​កេត​ឈ្នះ​ក្រុម​វៀតណាម​ ណាហ្គា និងភ្នំពេញ​ក្រោន​ក៏​អាច​ដែរ

ក្រុម​ប្រជែង​យក​លេខ៣​​​ក្នុង​លីក​បាល់ទាត់​​កម្ពុជា ​បឹង​កេត​អង្គរ​បាន​យក​​​ឈ្នះ​លើ​ក្រុម​​ជើង​ឯក​របស់​វៀតណាម​ Becamex Binh Doung ​៣-២​ ប៉ុន្តែ​លោក​គ្រូ​បង្វឹក​បឹងកេត​លើក​ឡើង​ថា ក្រុម​ណាហ្គាវើល និង​ភ្នំពេញ​ក្រោន​​ក៏​អាច​មាន​សមត្ថភាព​យក​ឈ្នះ​​បាន​ដែរ​ ប្រសិន​បើ​មាន​ឱកាស​បាន​បង្ហាញ​​ខ្លួន​​នៅ​ Toyota Mekong Club Championship ២០១៥ ​។ លោក ប្រាក់ សុវណ្ណារ៉ា​និយាយ​បែប​នេះ បន្ទាប់​ពី​ក្រុម​បឹង​កេត​អង្គរ​បាន​មក​​ដល់​​ប្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរជាតិ​​កាល​ពី​រសៀល​ថ្ងៃ​ទី៧ ខែ​ធ្នូ​ ឆ្នាំ​២០១៥ នេះ។

​ប្រាក់ សុវណ្ណារ៉ា ថា​ បឹង​កេត​ឈ្នះ​ក្រុម​វៀតណាម​ ណាហ្គា និងភ្នំពេញ​ក្រោន​ក៏​អាច​ដែរលោក ប្រាក់ សុវណ្ណារ៉ា ​ត្រឡប់​ពី​ប្រទេស​វៀតណាម​វិញ​


​​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​រីក​ចំរើន​​ខ្លាំង ​សូម្បី​តែ​ក្រុម​​ដែល​កំពុង​ប្រជែង​យក​លេខ៣ ​នៃ​លីក​កំពូល​របស់​កម្ពុជា​បឹង​កេត​អង្គរ​​​ក៏​អាច​មាន​សមត្ថភាព​ឈ្នះ​ក្រុម​​ជើង​ឯក​របស់​វៀតណាម​បាន​ដែរ។ ​ជ័យជម្នះ​នេះ​លោក​ជឿ​ថា​ ប្រសិន​បើ​​ណាហ្គាវើល ឬ​​ភ្នំពេញ​ក្រោន​អាច​មាន​ឱកាស​ទៅ​លេង​នៅ​ពាន​រង្វាន់​ខាង​លើ​ ​ពិត​ជា​​អាច​ឈ្នះ​ក្រុម​ដែល​បឹង​កេត​ឈ្នះ​កន្លង​ទៅ​ ហើយ​ឡើង​ទៅ​​វគ្គ​​ផ្ដាច់ព្រ័ត្រ​​ដូច​គ្នា។

 

​គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ ដែល​បឹង​កេត​អាច​បន្ត​ដំណើរ​ឡើង​​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​។ ជោគជ័យ​នេះ​កើត​ឡើង​ដោយ​សារ​ការ​រៀប​ចំ​ក្រុម​របស់​លោក​បាន​ល្អ​ ហើយ​ក្លិប​ Chelsea វៀតណាម​បាន​​លេង​​ក្នុង​ទម្រង់​ដែល​បឹង​កេត​​អាច​គ្រប់​គ្រង​បាន។ ​​ទោះ​បី​បឹង​កេត​មាន​សាច់​បាល់​គ្រប់គ្រង​បាន​តិច​ ប៉ុន្តែ​ទម្រង់​ការ​ពារ​រង់​ចាំ​ការ​វាយ​បក​ពិត​ជា​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​បឹងកេត​ទាំង​ប្រកួត​ជាមួយ​ក្រុម​របស់​វៀតណាម និង Yangon United របស់​មីយ៉ាន់ម៉ា​កន្លង​ទៅ។

 

​ក្រុម​បឹង​កេត​អង្គរ​ នឹង​បន្ត​ដំណើរ​ប្រកួត​​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship ២០១៥ ​នា​ថ្ងៃ​ទី២០ ខែ​ធ្នូ​ ឆ្នាំ​២០១៥ បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ភារកិច្ច​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​៣​​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេមបូឌាន​លីក​​ជាមួយ​ Cambodian Tiger ​នា​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​

​​​