ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ដេក​ស្លាប់​ក្នុង​ស​ណ្ឋា​ការ​កូ​ហ្ស៊ី​ណា​ដោយ​មិនដឹង​មូលហេតុ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ​កូ​ហ្ស៊ី​ណា​ដោយ​មិនដឹង​មូលហេតុ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃ​ទី​០៧ ធ្នូ ២០១៥ នៅ​សណ្ឋាគារ​កូ​ហ្ស៊ី​ណា (COZYNA HOTEL) ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​​រង​គ្រោះ​​ឈ្មោះ HASCH CHRISTOF KARL ភេទ​ប្រុស អាយុ​៥១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C2ZVYVGH2 (640320) ស្នាក់​នៅ​សណ្ឋាគារ​កូ​ហ្ស៊ី​ណា (COZYNA HOTEL) បន្ទប់​លេខ​២០៨ ជាន់​ទី​២ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​ការ​ពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ និង​ពេទ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សិន ៕