ព្រះសង្ឃដែល​រងការចោទបោះព្រះពុទ្ឋរូប​ចូលស្រះទឹកនៅ​វត្តស្ទឹងមានជ័យ​មន្រ្តីជំនាញអាចនឹង​មិនផ្សឹកវិញ

រាជធានីភ្នំពេញ ៖ ​គេហទំព័រកោះសន្តិភាព​បានចុះផ្សាយបឋមប្រមាណ២ម៉ោងមុននេះ​ បន្ទាប់ពីទទួលបានព័ត៌មាន​ភ្លាម​​ពីមន្រ្តីអាជ្ញាធរថា ​នៅរសៀល​នេះអាជ្ញាធរនិង​មន្រ្តី​ជំនាញ​​ពាក់ព័ន្ឋចុះផ្សឹក​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​រងការចោទ​ថាបានបោះព្រះពុទ្ឋរូបចូលស្រះទឹកក្នុង​វត្តស្ទឹងមានជ័យនោះ ​ការពិតខាងគណៈកម្មការចម្រុះ​ ​ចុះអង្កេតស្រាវជ្រាវ​ករណី​ខាងលើតែប៉ុណ្ណោះ​ ។

សេចក្តីរាយការណ៍នៅប៉ុន្មាននាទីមុននេះ​ ​គឺខាងគណៈកម្មការចម្រុះអាច​នឹងមិនផ្សឹកព្រះសង្ឃអង្គនោះវិញ​ បន្ទាប់ពីស្រាវជ្រាវឃើញ​ថាព្រះអង្គ ​អង្គនោះ​មិនមានការ​ពាក់​ព័ន្ឋ ហើយថាករណី​បោះព្រះពុទ្ឋរូបចូល​ស្រះទឹកនោះ ​ជាសកម្មភាពរុះរើកុដិ ​ហើយកូនសិស្ស​លោកជាអ្នកបោះចូល ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕