អ្វីទៅ​ជា AT&T, Sprint និង CDMA! ហើយ​ម៉ូឌែល​ណា​ដែល​យើង​គួរ​តែ​ប្រើ​ប្រាស់ នៅ​ក្នុង​ប្រទេស​យើង?

តាមពិតទៅ AT&T និង Sprint គឺជាឈ្មោះ របស់​ក្រុម​ហ៊ុន បណ្តាញ​ទូរស័ព្ទ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​សិទ្ធិ លក់​នូវ​ស្មាត​ហ្វូន ប្រើ​ប្រាស់​ដោយ ប្រព័ន្ធ​ទូរស័ព្ទ​របស់​ខ្លួន ដែល​ក្នុង​នោះ អ្វី​ដែល​យើង ឧស្សាហ៍​ឃើញ​ជាងគេនោះ គឺ iPhone/ទូរស័ព្ទ Android ម៉ូឌែល AT&T ឬ iPhone/ទូរស័ព្ទ Android ម៉ូឌែល Sprint ជាដើម (នៅមានក្រុមហ៊ុនផ្សេងៗទៀតដូចជា T-Mobile, Verizon…)។

អ្វីទៅ​ជា AT&T, Sprint និង CDMA! ហើយ​ម៉ូឌែល​ណា​ដែល​យើង​គួរ​តែ​ប្រើ​ប្រាស់ នៅ​ក្នុង​ប្រទេស​យើង?

បញ្ជាក់ដែរថា ប្រសិនបើ iPhone ឬស្មាតហ្វូនណា ដែលជាម៉ូឌែល AT&T ឬ Sprint នោះ គឺមិនអាច ផ្លាស់​ប្តូរ ស៊ីមកាត បាននោះទេ ដោយម៉ូឌែល AT&T ត្រូវប្រើប្រាស់ ជាមួយស៊ីមកាត AT&T ហើយ​ចំណែក ម៉ូឌែល Sprint ត្រូវប្រើប្រាស់ ជាមួយស៊ីមកាត Sprint។​ តែបើចង់ ប្រើប្រាស់ស៊ីម ផ្សេងៗនោះ ត្រូវធ្វើការ Unlock ជាមុនសិន ទើបអាចប្រើប្រាស់ ជាមួយនឹង ស៊ីមផ្សេងៗទៀតបាន។

អ្វីទៅ​ជា AT&T, Sprint និង CDMA! ហើយ​ម៉ូឌែល​ណា​ដែល​យើង​គួរ​តែ​ប្រើ​ប្រាស់ នៅ​ក្នុង​ប្រទេស​យើង?

ចំណែកឯ ពាក្យថា CDMA វិញនោះ គ្រាន់តែជា ម៉ូឌែលមួយ ដែលសំដៅទៅលើ ទូរស័ព្ទណា ដែល​មិន​មាន កន្លែងដាក់ស៊ីម តែប៉ុណ្ណោះ។ ហើយម៉ូឌែល CDMA នេះដែរ គ្រាន់តែ បង្កើតឡើង សម្រាប់​ការ​កំសាន្ត ឬសម្រាប់អោយ ក្មេងៗប្រើប្រាស់ ដើម្បីលេងហ្គេម តែប៉ុណ្ណោះ ផ្ទុយពី ម៉ូឌែល GSM ដែល​តម្លើង​មក មានភ្ជាប់នូវកន្លែង សម្រាប់ដាក់ស៊ីមកាត ជាតម្រូវការ សម្រាប់មនុស្សគ្រប់វ័យ។

អ្វីទៅ​ជា AT&T, Sprint និង CDMA! ហើយ​ម៉ូឌែល​ណា​ដែល​យើង​គួរ​តែ​ប្រើ​ប្រាស់ នៅ​ក្នុង​ប្រទេស​យើង?

សម្រាប់តម្រូវការ ប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជាយើង បើតាមគំនិតរបស់ខ្ញុំ អ្នកពុំគួរប្រើប្រាស់ នូវ​ម៉ូឌែល ទាំងបីខាងលើអី តែអាចបែរ មកប្រើប្រាស់ ទូរស័ព្ទរបស់ក្រុមហ៊ុន ដែលនាំចូលដោយផ្ទាល់ មក​កាន់ ប្រទេសយើងវិញ ព្រោះអី យើងមិនចាំបាច់ ត្រូវឈីក្បាល ក្នុងការ Unlock។ ចំណែកឯ ម៉ូឌែល CDMA វិញ អ្នកអាចសម្រេចចិត្ត ដោយខ្លួនឯងបាន ព្រោះថា បើអ្នកចង់ប្រើប្រាស់ ដើម្បីកំសាន្ត ឬក៏ទិញ​អោយ ក្មេងប្រើប្រាស់នោះ វាគឺជាជម្រើសដ៏ល្អ (តែមិនមាន នៅក្នុងប្រទេសយើងទេ) ដោយឡែក បើអ្នក​ទិញ សម្រាប់ប្រើប្រាស់ ខ្លួនឯងផ្ទាល់នោះ គួរតែកុំទិញអី ព្រោះតែ វាមិនសូវមាន ទំហំធំទេ ហើយក៏គ្មាន កន្លែងដាក់ស៊ីមដែរ។

  • ដោយ: Mai
  • 4:32 PM, 07 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ