៥ឆ្នាំ​ទៀត សិង្ហបុរី នឹង​​កើន​​​ចំនួន​មហា​សេដ្ឋី​​វ៉ាដាច់​​​​​ហុងកុង​

៥ឆ្នាំ​ទៀត សិង្ហបុរី នឹង​​កើន​​​ចំនួន​មហា​សេដ្ឋី​​វ៉ាដាច់​​​​​ហុងកុង​

សិង្ហបុរី ​នឹង​មាន​ចំនួន​សេដ្ឋី​ច្រើន​ជាង​​​ហុងកុង ​នៅ​៥ឆ្នាំ​បន្ទាប់​​ ដោយ​ប្រជាជន​ម្នាក់​ក្នុង​ចំណោម ៣០នាក់​ នឹង​មាន​ទ្រព្យ​​​អាច​ក្លាយ​ជា​សេដ្ឋី​នៅ​ឆ្នាំ ២០២០​ខាងមុខ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ល្បី​ឈ្មោះ WealthInsight របស់​​អង់គ្លេស​។

 

៥ឆ្នាំ​ទៀត សិង្ហបុរី នឹង​​កើន​​​ចំនួន​មហា​សេដ្ឋី​​វ៉ាដាច់​​​​​ហុងកុង​

 

មហា​សេដ្ឋី​​ប្រាក់​​លាន​ដុល្លារ ​ឬ​​បុគ្គល​មាន​​ប្រាក់​សុទ្ធ​ខ្ពស់ ​នឹង​កើន​ឡើង ១៨,៣% ​​​​​ក្នុង​​ប្រទេស​សិង្ហបុរី ឯ​​​​​ហុង​កុង​​​នឹង​មាន​​ត្រឹម ១៥,៦% ប៉ុណ្ណោះ​ ខណៈ​បច្ចុប្បន្ន​​​ជនជាតិ​សិង្ហបុរី​ម្នាក់​​ក្នុង​ចំណោម ៣៥នាក់​ ជា​សេដ្ឋី​។

 

ទោះ​បី​ជា​ទីក្រុង​ហុងកុង​ ​មាន​​ចំនួន​មហា​​​សេដ្ឋី​​ប្រាក់​លាន​ដុល្លារ ច្រើន​​ជាង​សិង្ហបុរី ​គឺ ១៩៣០០០​នាក់ ទល់​នឹង ១៥៤០០០នាក់ ​​ក៏ពិតមែន ប៉ុន្តែ​មហាសេដ្ឋី​​ទាំង​នោះ​បាន​​​បាត់​បង់​ឱកាស​រកស៊ី​ច្រើន ដោយ​សារ​បដិវត្ត​​ ឬ​បាតុកម្ម​កណ្ដាល​ក្រុង ​របស់​ក្រុម​និស្សិត​កាល​ពី​ឆ្នាំ​មុន។

 

​ជាមធ្យម​សេដ្ឋី​​នៅ​សិង្ហបុរី​​មាន​​ទ្រព្យ​សុទ្ធ​ ៥,២លានដុល្លារ​អាមេរិក​។ ​ប្រទេស​ទាំង​ពីរ​ ​​ពេល​នេះ​កំពុង​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​​ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ល្អ​ដាច់​គេ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

 

៥ឆ្នាំ​ទៀត សិង្ហបុរី នឹង​​កើន​​​ចំនួន​មហា​សេដ្ឋី​​វ៉ាដាច់​​​​​ហុងកុង​

 

សិង្ហបុរី ​​កំពុង​រីក​ចម្រើន​ខាង​ទីផ្សារ​ហិរញ្ញវត្ថុ ​ធនាគារ​ឯកជន​ល្បី​ៗ​ឈ្មោះ និង​ជីវិត​រស់​នៅ​មាន​ស្តង់ដារ​ខ្ពស់ បាន​កំពុង​បន្ត​ទាក់​ទាញ​​​​អ្នក​វិនិយោគ​ ឬ​មហាសេដ្ឋី​នានា​ពី​បណ្ដា​ប្រទេស​ជិតខាង​​ដូច​ជា​​ឥណ្ឌា និង​ចិន​ជាដើម៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ bloomberg