YG វ៉ា​មុខ SM ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ទីផ្សារ​ភាគហ៊ុន

YG វ៉ា​មុខ SM ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ទីផ្សារ​ភាគហ៊ុន

ផលិតករ​តន្ត្រី​និង​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម​ចម្រៀង YG លោក Yang Hyun Suk ក្លាយ​ជា​បុគ្គល​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន។

 

ព្រឹក​ថ្ងៃ​ទី ៧ ខែ​ធ្នូ បណ្ដាញ​ព័ត៌មាន Chaebol របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​​ពី​តារាង​ឈ្មោះ​តារា​ទាំង ១០ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន ឆ្នាំ ២០១៥។ ជា​ថ្មី​ម្ដង​ទៀត នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​កម្សាន្ត YG លោក Yang Hyun Suk នៅ​តែ​រក្សា​តំណែង​លេខ​មួយ​របស់​ខ្លួន​ដដែល​ជាមួយ​តម្លៃ​ភាគហ៊ុន​សរុប ១៨៦ ពាន់​លាន​វ៉ុន (១៥៩ លាន​ដុល្លារ)។

 

YG វ៉ា​មុខ SM ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ទីផ្សារ​ភាគហ៊ុន

បើ​គិត​ពី​ដើម​ឆ្នាំ​មក​បច្ចុប្បន្ន ភាគហ៊ុន​របស់ YG Entertainment បាន​ធ្លាក់​ចុះ ២% ដោយ​សារ​តែ​បញ្ហា​ទាក់​ទង​ទៅ​នឹង​តារា​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន។

 

បន្ទាប់​ពី​ Yang Hyun Suk គឺ​លោក Lee Soo Man នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SM ដែល​ជា​គូ​ប្រកួត​របស់ YG ក្នុង​វិស័យ​ចម្រៀង Kpop។ ផ្ទុយ​ពី YG ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​នេះ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​នោះ ភាគហ៊ុន​របស់ SM បាន​កើន​ដល់​ទៅ ១៩%​ ក្នុង​ឆ្នាំ​នេះ។ ភាគហ៊ុន​សរុប​របស់ Lee Soo Man នោះ​គឺ ១៨៤ ពាន់​លាន​វ៉ុន(១៥៧ លានដុល្លារ)។

 

YG វ៉ា​មុខ SM ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ទីផ្សារ​ភាគហ៊ុន

បុគ្គល​ដែល​ជាប់​លេខ​បី​នៅ​ក្នុង​តារា​ងនេះ​គឺ តារា​សម្ដែង​ជួរ​មុខ Go Hyun Jung លេខ​បួន​គឺ​លោក Han Seong Ho នាយក​ក្រុមហ៊ុន FNC និង​លេខ​​ប្រាំ​នោះ​គឺ​តារា​សម្ដែង​ជើង​ចាស់ Bae Young Jun៕

 

ចុចអាន៖Eli ក្រុម U-KISS មាន​ប្រពន្ធ​ចាស់​ជាង​ខ្លួន ១១ ឆ្នាំ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing