លោកទូតអាមេរិកថ្មី​ប្រចំាកម្ពុជា​​ស្នើឲ្យការពារ​​និងកុំឲ្យមានអំពើហិង្សា​លើ​សមាជិកសភា​បក្សប្រឆាំង

រាជធានីភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូតអាមេរិក​ទើបតែងតំាងថ្មីប្រចំាកម្ពុជា ​លោក វីលៀម ហេដត៍​ ( William A Heidt ) ​បានស្នើឲ្យមានការ​ការពារនិង​កុំឲ្យមានអំពើហិង្សាលើ​សមាជិកសភា​ ជាពិសេស​ស​មាជិកសភា​គណបក្សប្រឆាំង ។

លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់អាមេរិក​ដែលមានភរិយាជនជាតិខ្មែរនិងចេះ​និយាយភាសាខ្មែរ ​លើកឡើងខាងលើ​បែបនេះបានធ្វើឡើង​នៅ​ក្នុងជំនួប​ជាមួយលោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង​​ រដ្ឋមន្រ្តីក្រសួង​ការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិ ​ក្នុងឱកាសលោកឡើង​កាន់តំណែង​ជាផ្លូវនាព្រឹកថ្ងៃទី០៧ ធ្នូ ២០១៥ ​នៅទីស្តីការ​ក្រសួងការបរទេស​ក្នុងរាជធានីភ្នំពេញ ។ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ទៀតថា​ ក្នុងជំនួបខាងលើ​លោកប្រមុខការ​ទូតខ្មែរក៍​បាន​ពន្យល់ហេតុផល​ពីចំណាត់ការលើលោក​ សម រង្ស៊ី ​និងលោក​ កឹម សុខា​ នោះផងដែរ ។

ព័ត៌មានលម្អិតនឹង​មាន​ផ្សាយជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕