អ៊ីតាលី ដកខ្លួនពីការ វាយប្រហារផ្លូវ អាកាសនៅស៊ីរី ដោយថារកវិធី សាស្រ្តផ្សេង

រ៉ូម៖ នាយករដ្ឋមន្រ្តី អ៊ីតាលីលោក ម៉ាតាវ រេនហ្ស៊ី បាននិយាយថា អ៊ីតាលី មិនមានចេតនា ចូលរួមក្នុងការវាយ ប្រហារ ផ្លូវអាកាសទៅលើក្រុម ឧទ្ទាមឥស្លាមជ្រុល នៅក្នុងប្រទេសស៊ីរី ក្រោមការដឹកនាំ របស់អាមេរិកនោះទេ ដោយលោកលើកឡើងថា យុទ្ធនាការផ្លូវអាកាស ជាការបង្កភាពវឹកវរ នៅក្នុងតំបន់។

សារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះដោយ លើកឡើងពីសម្ដីរបស់ លោក រេនហ្ស៊ី បន្ដទៀតថា អ៊ីតាលី មិនដើរតាមជំហានរបស់អង់គ្លេស នោះទេ ដែលសប្ដាហ៍មុន អង់គ្លេសបានព្រម ព្រៀងចូលរួម ក្នុងបេសកកម្មនៅស៊ីរី ប៉ុន្ដែសម្រាប់ អ៊ីតាលី វិញគឺនៅបន្ដឈរលើខ្សែត្រៀមខាងក្រៅដដែល។

លោកបានបន្ដទៀតថា កាលពីមុនប្រទេសអ៊ីតាលី ត្រូវបានប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី ជំរុញឲ្យ ចូលរួមវាយប្រហារផ្លូវអាកាសនៅលីប៊ី ដោយជួបសង្គ្រាមស៊ីវិលអស់ រយៈពេល ៤ឆ្នាំ តែ “វាបង្ហាញពីការសម្រេច ដោយមិនសប្បាយចិត្តមួយ” ហើយថ្ងៃនេះ “យើង ត្រូវការយុទ្ធសាស្រ្តថ្មី ដែលយើងមិនអាចធ្វើតាមសកម្មភាព របស់ យើង ដូចកាលពីការធ្វើ នៅលីប៊ី ទៀតនោះទេ៕

អ៊ីតាលី ដកខ្លួនពីការ វាយប្រហារផ្លូវ អាកាសនៅស៊ីរី ដោយថារកវិធី សាស្រ្តផ្សេង