ដេវីដប៊ែកខេម៖ Worold Cup 2022 គួរតែធ្វើឡើង នៅប្រទេស កាតា

អង់គ្លេស៖ អតីតកីឡាករពិភពលោក ដេវីដប៊ែកខេម បានលើកឡើងថា ការប្រកួតបាល់ទាត់ ពិភពលោក World Cup 2022 គួរតែធ្វើឡើងនៅ កាតា (Qatar)  បើទោះបីជាមិនទាន់ច្បាស់លាស់ ជុំវិញសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ។នេះបើយោងតាមការចុះផ្សាយរបស់ BBC ចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥។

បច្ចុប្បន្ននេះដែរ ខាងអាជ្ញាធរស្វីស និង សហរដ្ឋអាម៉េរិក កំពុងតែធ្វើការស៊ើបអង្កេត ទៅលើបញ្ហាពុករលួយ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ទាំងនៅឆ្នាំ២០១៨ នៅ រុស្ស៊ី និង ព្រឹត្តិការណ៍នៅឆ្នាំ២០២២ នោះ ។

ទន្ទឹមជាមួយនឹងបញ្ហានេះ អតីតកីឡាករពិភពលោក ដេវីដប៊ែកខេម ក្នុងបទសម្ភាសជាមួយនឹង Radio Times កម្មវិធី «បញ្ហាបុណ្យណូអ៊ែល» បានលើកឡើងថា «បើទោះបីជាពុករលួយ ឬមិនពុករលួយ  នោះគឺជាប្រទេសដែលបានជ្រើសរើសរួចរាល់ហើយ ដោយមានមនុស្សជាច្រើននៅពីក្រោយការជ្រើសរើសនេះ» ។ ម្យ៉ាងវិញទៀត នៅទីនេះវា គឺជាការនាំកីឡាបាល់ទាត់ទៅកាន់ ប្រទេសថ្មីមួយនេះ ដើម្បីឲ្យពួកគេធ្វើការជាមួយនឹងពិភពបាល់ទាត់។

បញ្ជាក់ផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ មន្ត្រីរបស់ FIFA បាននិយាយថា សម្រាប់ រុស្ស៊ី និងប្រទេសកាតា នឹងបាត់បង់តំណែងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក  នៅឆ្នាំ ២០១៨ និង ២០២០  ប្រសិនបើគេរកឃើញភស្តុតាងទាក់ទងបញ្ហាពុករលួយ លើសំណូក៕

ដេវីដប៊ែកខេម៖ Worold Cup 2022 គួរតែធ្វើឡើង នៅប្រទេស កាតា