មន្រ្តីក្រសួង ធនធានទឹក ចុះអន្តរាគមន៍ ជួយបូមទឹក សង្រ្គោះស្រូវប្រាំង ជូនប្រជាកសិករ ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ក្រុមការងារ នាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានសហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារ អន្តរាគមន៍ បូមទឹក សង្គ្រោះស្រូវប្រាំង ជូនបងប្អូនប្រជាកសិករនៅក្នុង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍ ពីមន្រ្តីក្រសួងធនធានទឹក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី ៧ ធ្នូ ឆ្នាំ ២០១៥ បានឲ្យដឹងថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង នៅក្នុងឃុំកោះថ្កូវ គឺក្រុមការងាររបស់ក្រសួង ប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) សរុបចំនួន ៤ គ្រឿង ដោយធ្វើការបូមយកទឹកពីទន្លេសាប ទម្លាក់ ចូលព្រែកល្វា ហើយបូមពីព្រែកល្វា បញ្ជូនបន្តតាមប្រឡាយមេមួយខ្សែ ដើម្បីចែកចាយទៅកាន់ តំបន់ទំនប់អាងទឹក ខ្លាក្រាប, ទំនប់ថ្មី, ទំនប់ដីក្រហម និងទំនប់អាងទឹកសាមគ្គី ដែលមានផ្ទៃដីស្រូវប្រាំងប្រមាណ ៥៥០ ហិចតា។

ប្រភពដដែលបន្ថែមថា “ជារៀងរាល់ឆ្នាំ ការងារបង្កបង្កើនផលស្រូវប្រាំង នៅតំបន់នេះ មន្រ្តីក្រសួងធនធានទឹក ជួយ អន្តរាគមន៍បូមទឹកសង្គ្រោះ តែនៅចុងរដូវប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ដោយសារទឹកទន្លេតូច ហើយទឹកដែលយើងបាន បម្រុងទុក មិនអាចបំពេញតម្រូវការជូនបងប្អូនប្រជាកសិករដែលបច្ចុប្បន្ន បាននិងកំពុងសម្រុកធ្វើការដាំដុះ យ៉ាង មមាញឹក តាំងដើមរដូវ ដូចនេះ ទាមទារឲ្យទាញយកទឹក ពីតំបន់ផ្សេងៗ មកផ្គត់ផ្គង់បន្ថែម”។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រជាកសិករ ក្នុងខេត្តកំពង់ឆ្នាំង អនុវត្តន៍ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង បានចំនួន ១៤.៥២១ ហិចតា ស្មើនឹងជាង ៥៣ភាគរយ នៃផែនការដែលបានដាក់ចុះ ពោលគឺលឿនជាងឆ្នាំមុន ប្រមាណជាង ៥.០០០ ហិចតា ។ ចំណែកការងារបង្កបង្កើនផលស្រូវវស្សាវិញ ប្រជាកសិករបាន នឹងកំពុងប្រមូល ផលជាបណ្តើរៗ បានចំនួន ១៦.៣២៧ ហិកតា ស្មើនឹងជាង ១៣ ភាគរយ នៃផ្ទៃដីផលិតបាន ៕