គ្រោះរាំងស្ងួត ប៉ះពាល់​ស្រូវ ជិត ២៥ ម៉ឺន​ហិកតា នៅ ១៦ ខេត្ត​រាជធានី​

ភ្នំពេញ: ​គិត​ត្រឹម​ថ្ងៃទី​៣ ខែធ្នូ ក្នុងចំណោម​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ឆ្នាំ​២០១៥ សរុប​ចំនួន ២.៥៦១.៩៥៧ ហិកតា នៅ ២៥ ខេត្ត​រាជធានី ទូទាំងប្រទេស គឺមាន​ផលប៉ះពាល់ នៅក្នុង ១៦ ខេត្ត​រាជធានី ដោយសារ​កង្វះខាត​ទឹក​។ ក្នុងនោះ រួមមាន សំណាប ចំនួន ២.៥៩៦ ហិកតា និង​សន្ទូង ពង្រោះ ចំនួន ២៤២.៤១៦ ហិកតា​។ នេះ​បើតាម​របាយ​ការណ៍​​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​របាយការណ៍ ក៏បាន​បង្ហាញថា គ្រោះរាំងស្ងួត នៅ ១៦ ខេត្ត​រាជធានី រួមមាន​៖ នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន  ក៏បាន​បណ្តាល​ឲ្យ​ខូច​សំណាប និង​សន្ទូង​ពង្រោះ សរុប​ជាង ៤ ម៉ឺន​ហិកតា ផងដែរ​៕​