ក្រសួង​អប់រំ ចែករំលែក​បទពិសោធ​ន៍ នៃ​ការផ្ទេរ​មុខងារ​អប់រំ ឲ្យ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ មាន​រៀបចំ​សិក្ខាសាលា​ស្ដីពី ការចែករំលែក​បទពិសោធ​ន៍ នៃ​ការផ្ទេរ​មុខងារ​អប់រំ​ឲ្យ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៃ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោម​អធិបតីភាព​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី​ប្រធាន​អង្គភាព​ក្រោម​ឱវាទ ជាច្រើនរូប​ទៀត​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​សិក្ខាកាម​ដែល​បាន​ចូលរួម ព្រោះ​អាច​ស្វែងយល់ និង​ទទួលបាន​បទពិសោធន៍​ល្អៗ សម្រាប់​យកមកអនុវត្ត​ក្នុងការ​ផ្ទេរ​មុខងារ​វិស័យ​អប់រំ ឲ្យ​ដល់​ថ្នាក់ក្រោម​ជាតិ ដែល​ក្រសួង​កំពុងតែ​អនុវត្ត​នាពេលនេះ ដែល​ថ្មីៗ​នេះ ក្រសួង​បានសម្រេច​ផ្ទេរ​មុខងារ នៃ​អនុវិស័យ​ចំនួន​៣ ឲ្យ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមមាន ៖ ការអប់រំ​កុមារ​តូច ការអប់រំ​នៅ​កម្រិត​បឋមសិក្សា និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។

​លោក​បាន​បន្តទៀតថា ក្រសួង​គ្រោង​នឹង​សហការ​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា សម្រាប់​ជួយ​សម្របសម្រួល​ដំណើរការ​ផ្ទេរ​មុខងារ​នេះ ឲ្យ​ទទួលបាន​ជោគជ័យ​៕​