កូនស្រីចៅសង្កាត់​ព្រែកលៀប ជាប់ទោស៤ឆ្នាំ៦ខែ លើករណីឆបោក​ប្រាក់​ជាង​៧០ម៉ឺន​ដុល្លារ

កូនស្រីចៅសង្កាត់​ព្រែកលៀប ជាប់ទោស៤ឆ្នាំ៦ខែ លើករណីឆបោក​ប្រាក់​ជាង​៧០ម៉ឺន​ដុល្លារ

កូនស្រី​ចៅសង្កាត់​ព្រែក​លៀប​ប ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​៤​ឆ្នាំ​៦​ខែ និង​សង​ជាង​៧០​ម៉ឺន​ដុល្លារ ពី​បទ​បោក​ប្រាក់​តាម​រូបភាព​ចេញ​សែក​អត់​ប្រាក់ ។ ដោយឡែក មនុស្ស​២​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​លើកលែង​បទចោទប្រកាន់ ។

លោក​ឡុ​ង កេស​ភី​រម្យ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ ២០១៥ ផ្តន្ទាទោស​ឈ្មោះ​ព្រាប សិរី​សុភា អាយុ​៣២​ឆ្នាំ ជា​កូន​របស់​លោក​ព្រាប មុនី ចៅសង្កាត់​ព្រែក​លៀប ដាក់​ពន្ធនាគារ​៤​ឆ្នាំ​៦​ខែ សង​ប្រាក់​ចំនួន​១៨.៥០០​ដុល្លារ និង​ប្រាក់​ជំងឺ​ចិត្ត​១០០​លាន​រៀល ព្រមទាំង​ពិន័យ​៧​លាន​រៀល​ចូល​ថវិការដ្ឋ ។

ក្នុង​សវន​ការ​កន្លង​ទៅ កូនស្រី​ចៅសង្កាត់​ព្រែក​លៀប​សារភាព​ថា ពិតជា​បាន​ចេញ​សែក​គ្មាន​ប្រាក់​៨​សន្លឹក ស្មើនឹង​៨២​ម៉ឺន​ដុល្លារ​ប្រាកដ​មែន ។ ការ​ចេញ​សែក​នេះ ព្រោះ​នាង​យក​ប្រាក់​ចងការ​គេ តែ​ត្រូវ​គេ​បោក​មិន​សង ។