នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមបិទវគ្គ បណ្តុះបណ្តាល ពលទាហានជំនាន់ទី២ នៃកងពលតូច ថ្មើរជើង លេខ៧០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាកំបូល បានប្រារព្ធពិធីបិទ វគ្គបណ្តុះបណ្តាលពលទាហាន ជំនាន់ទី២ នៃកងពលតូចថ្មើរជើង លេខ៧០ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ នេះបើយោងតាម គេហទំព័រកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានចុះផ្សាយ នៅថ្ងៃចន្ទនេះ។

ក្រៅពីវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា នៅមានការចូលរួមពី លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរង សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងពលតូច លេន៧០ លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយ សេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ ព្រមទាំងនាយទាហាន ជាច្រើនរូបផងដែរ។

លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា សិក្ខាកាមមានចំនួន២១៥នាក់ កម្មវិធីហ្វឹកហ្វឺនសម្រាប់ វគ្គនេះ មានរយៈពេល សរុបចំនួន ៣ខែ ស្មើនឹង ១៣សប្តាហ៍ ១ថ្ងៃ ស្មើនឹង៩២ថ្ងៃស្មើនឹង៦៤៤ម៉ោង ដោយចាប់ ផ្តើមពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥៕