តាអាយុ៨៣ ឆ្នាំ ម្នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ ប៉ះម៉ូតូ

ព្រៃវែង៖ នៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០១៥ មានគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូបើកបរ បញ្ច្រាសទិសគ្នា ស្ថិតត្រង់ចំណុច ផ្លូវកែងអង្កាញ់ លើផ្លូវជាតិ លេខ១១ ក្នុងភូមិបាបោង ឃុំ បាបោង រវាងម៉ូតូ ហុងដា វ៉េវ ពណ៌ផ្ទៃមេឃ និងម៉ូតូ ម៉ាក CT១០០កូរ៉េ ពណ៌ក្រហមដែលបណ្ដាលឲ្យ តាអាយុ ៨៣ ឆ្នាំ ម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។

យោងប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូម៉ាកវ៉េវ ពណ៌ផ្ទៃមេឃ ស្លាកលេខ៧០L ១.២២៩.៧៧ បើកបរដោយ ឈ្មោះ សៅ សុនភេទប្រុស អាយុ៨៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ នៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយ រៀង បានបុកជាមួយ ម៉ូតូម៉ាកCT១០០កូរ៉េ ពណ៌ក្រហម ស្លាកលេខ ព្រៃវែង ១F០៤០៩ បើកបរដោយ ឈ្មោះដាំភេទប្រុសអាយុ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ នៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង។

គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យម្ចាស់ម៉ូតូ ម៉ាកវ៉េវពណ៌ផ្ទៃមេឃស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកម្ចាស់ម៉ូតូម៉ាកCT១០០កូរ៉េពណ៌ក្រហមរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ៕

តាអាយុ៨៣ ឆ្នាំ ម្នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ ប៉ះម៉ូតូ

តាអាយុ៨៣ ឆ្នាំ ម្នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ ប៉ះម៉ូតូ

តាអាយុ៨៣ ឆ្នាំ ម្នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ ប៉ះម៉ូតូ