គណៈប្រតិភូបរទេស អញ្ជើញមកដល់កម្ពុជា បណ្តើរៗហើយ ដើម្បីចូលរួម មហាសន្និបាត សភាតំបន់អាស៊ី

ភ្នំពេញ ៖ ក្រុមមន្រ្តីរដ្ឋសភា បានថ្លែងឲ្យដឹងថា គណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា បណ្តាប្រទេសសមាជិក សភាតំបន់អាស៊ី ដែលគ្រោងនឹងចូលរួមមហាសន្និបាត សភាតំបន់អាស៊ីលើកទី៨ (APA)  បានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ជាបណ្តើរៗហើយ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នេះ។

ប្រភពពីមន្រ្តីសភា ឲ្យដឹងទៀតថា ក្រៅពីសមាជិកពេញសិទ្ធិ របស់ APA គណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ និងអង្គការដៃគូ របស់ APA ជាច្រើនទៀត នឹងអញ្ជើញមកចូលរួម មហាសន្និបាត APA ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះពេលនេះដែរ។

ចាប់ពីថ្ងៃទី៥ ធ្នូមក គណៈប្រតិភូបរទេស បានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា។  គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋាន APA ដែលមានការិយាល័យនៅប្រទេសអ៊ីរ៉ង់ បានអញ្ជើញមកដល់ព្រះរាជាណាកម្ពុជា តំាងពីថ្ងៃទី ៥ធ្នូមកម្ល៉េះ ដើម្បីត្រួតពិនិត្យ និងរៀបចំការងារ ជាមួយលេខាធិការដ្ឋានសភាកម្ពុជា APA នៅថ្ងៃនេះ និងរហូតដល់ថ្ងៃទី៨ ធ្នូ  គណៈប្រតិភូបរទេស នឹងអញ្ជើញមកដល់កម្ពុជា ជាបន្តបន្ទាប់។

ពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី ជាផ្លូវការនឹងប្រារព្ធធ្វើ នាព្រឹកថ្ងៃទី៩ ធ្នូ ចាប់ពីម៉ោង ៨ព្រឹកទៅ ដោយមានសុន្ទរកថាស្វាគមន៍ បើកកម្មវិធី ពីឥស្សរជនកំពូលៗ ជាតិអន្តរជាតិ ជាច្រើន និងបិទបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥៕