លោក​អូបាម៉ា​សន្យា​ថា​នឹង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​កម្ចាត់​ក្រុម​ភេរវកម្ម

កាលពី​យប់ថ្ងៃ​អាទិត្យ លោក​អូបាម៉ា​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដ៏កម្រមួយ ចេញ​ពី​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន ដើម្បី​និយាយ​ពី​ហេតុការណ៍​បាញ់​ប្រហារ​នៅ San Bernadino កាលពីថ្ងៃ​ពុធ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ១៤នាក់ ត្រូវ​បាត់បង់​ជីវិត។ ហេតុការណ៍​នេះ​ត្រូវ​បាន​លោក​អូបាម៉ា​កំណត់ច្បាស់ៗ​ថា​ជា​ការវាយប្រហារ​ភេរវកម្ម ដែល​ធ្វើ​ឡើង​សំដៅ​សម្លាប់​ជនស្លូតត្រង់ ហើយ​លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ប្រកាស​សន្យា​ផងដែរ​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​បែបថ្មី​នេះ។ ទោះជាយ៉ាងណា លោក​អូបាម៉ា​នៅតែ​ប្រកាន់​ជំហរ​រឹងមាំ​ដដែល គឺ​អាមេរិក​នឹង​បញ្ជូន​កងទ័ព​ជើងគោក​ឲ្យ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍ នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​នោះទេ។