អនុប្រធានាធិបតី​អាមេរិក​ទៅបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ជាប់ជម្លោះ​ជាមួយ​រុស្ស៊ី

នៅវេលាកណ្តាលអធ្រាត្រ ឆ្លងមកថ្ងៃចន្ទនេះ លោកអនុប្រធានាធិបតី​អាមេរិក Joe Biden បានអញ្ជើញទៅដល់​ក្រុងគៀវ​ ដើម្បីបញ្ជាក់ជាថ្មី​ពីការគាំទ្រ របស់ ស.រ.អា. ដល់​អ៊ុយក្រែន ក្នុងការប្រឈមនឹង​រុស្ស៊ី ព្រមទាំង ដើម្បី​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ អ៊ុយក្រែន ឲ្យគុណទ្វេ​ការខំប្រឹងប្រែង ក្នុងបុព្វហេតុ​ប្រយុទ្ធទល់នឹង​អំពើពុករលួយ ដែល កំពុងស៊ីរូង​ប្រទេសនេះ។