សកម្មប្រយុទ្ធ​ ISIS ៣២នាក់ ស្លាប់ក្នុង ប្រតិបត្តិការ វាយប្រហារ តាមផ្លូវអាកាសនៅស៊ីរី

ប៉េរ៉ូ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម យ៉ាងហោចណាស់ ៣២នាក់ បានស្លាប់ និង៤០នាក់ផ្សេងទៀត រងរបួស ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស របស់ក្រុមសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលមានគោលដៅ វាយប្រហារក្រុមជីហាត ក្នុងខេត្ត Raqqa ប្រទេស ស៊ីរី នាថ្ងៃអាទិត្យនេះ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

គ្រាប់បែក ចំនួន១៥គ្រាប់ ត្រូវបានគេទម្លាក់ នៅទីតាំងរបស់ ក្រុមឧទ្ទាម ISIS ដែលស្ថិតនៅក្នុង ខេត្តដាច់ស្រយ៉ាល Raqqa នេះបើយោងតាមប្រភព ពីអ្នកអង្កេតការណ៍ សិទ្ធមនុស្សប្រចាំប្រទេស ស៊ីរីដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស។

សូមជម្រាបថា ខេត្ត Raqqa ជាជំរុំលាក់ខ្លួនដ៏សំខាន់មួយរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ៕