ធ្លាក់យន្តហោះខ្នាត តូច នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ទាំងអស់

រីយ៉ូ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ ២០១៥ បន្ទាប់ ពីយន្តហោះខ្នាតតូច ដែលពួកគេជិះ បានធ្លាក់ចូលទៅក្នុងព្រៃ នៃខេត្តមួយស្ថិតនៅ ភាគកណ្តាល ប្រទេសប្រេស៊ីល។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ដកស្រង់ស្តី ពី មន្ត្រីទ័ពអាកាសប្រេស៊ីល FAB។

ទ័ពអាកាសប្រេស៊ីល បានឲ្យដឹងទៀតថា យន្តហោះខាងលើនេះ បានហោះចេញពី ទីក្រុង ផាលម៉ៃរ៉ា នៃរដ្ឋ ហ្គូយ៉ាស ឆ្ពោះទៅកាន់ទីក្រុង ហ្គូយ៉ានៀ ដែលមានចម្ងាយ ១០០ គីឡូម៉ែត្រ ពីគ្នាប៉ុណ្ណោះ។ យន្តហោះម៉ាស៊ីនមួយខាងលើនេះ ទំនងជាជួបប្រទះបញ្ហាម៉ាស៊ីន ទើបធ្លាក់ ចូលទៅក្នុងព្រៃ ក្បែរ ក្រុងទ្រីនីដាដ ដែលស្ថិតនៅកណ្តាលនៃផ្លូវធ្វើដំណើរ តែម្តង។

ចំពោះមូលហេតុច្បាស់លាស់នៃការធ្លាក់ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

ធ្លាក់យន្តហោះខ្នាត តូច នៅប្រេស៊ីល បណ្តាលឲ្យ មនុស្សស្លាប់ទាំងអស់