បុរសអូស្រ្តាលី ម្នាក់ត្រូវបាន លើកលែងទោស ក្រោយវិលត្រឡប់ ពីប្រយុទ្ធជាមួយក្រុម IS

កង់បេរ៉ា៖ បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលបានចេញទៅកាន់ ប្រទេសស៊ីរី ដើម្បីប្រយុទ្ធជាមួយ ក្រុមឧទ្ទាមរដ្ឋ ឥស្លាម IS កាលពីយប់មិញនេះ បានវិលត្រឡប់មកកាន់ ស្រុកកំណើតវិញ ក្រោយពីត្រូវបាន ចាប់ខ្លួននៅអាល្លឺម៉ង់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះទៀតថា បន្ទាប់ពីត្រូវបានឃុំខ្លួន និងសួរចម្លើយដោយ សហព័ន្ធប៉ូលិសអូស្រ្ដាលី នៅព្រលាន យន្តហោះ ទីក្រុងម៉ែលប៊ន ក្រោយពេលដែលរូបលោក មកដល់ ភ្លាមៗនោះ អាស្ល៊ី ឌីបល វ័យ ២៣ឆ្នាំ ត្រូវបានដោះលែង និងរង់ចាំការស៊ើបអង្កេត បន្ថែមទៀត ដោយមិន មានជាប់ទោសអ្វីឡើយ។

លោក ឌីបល ជាជនជាតិអូស្រ្តាលី បានចាកចេញពីស្រុកកំណើតទៅចូលរួម ជាមួយនឹង កងកម្លាំងក្រុម ឃឺដ ដើម្បី ប្រយុទ្ធប្រឆាំងជាមួយនឹង ក្រុមឧទ្ទាមឥស្លាមនិយម IS កាលពីក្នុង ខែឧសភា បើទោះជាមានការព្រមានហាមឃាត់ ពីរដ្ឋាភិបាល មិនឲ្យមានប្រជាជនណា ទៅចូលរួមប្រយុទ្ធក្នុងជម្លោះនេះ ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ស្ថិតក្រោមការណែនាំច្បាប់ថ្មី គ្រប់ពលរដ្ឋដែលធ្វើដំណើរ ទៅកាន់តំបន់ មជ្ឈិមបូព៌ា ដើម្បី ចូលរួមក្នុងជម្លោះជាមួយភាគីណាមួយក៏ដោយ នឹងត្រូវបានដកសញ្ជាតិ របស់ខ្លួន ខណៈដែលពលរដ្ឋរបស់អូស្រ្តាលី ផ្ទាល់ត្រូវប្រឈមមុខនឹងការកាត់ទោស ប្រសិនបើពួកគេត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងជម្លោះណាមួយ៕

បុរសអូស្រ្តាលី ម្នាក់ត្រូវបាន លើកលែងទោស ក្រោយវិលត្រឡប់ ពីប្រយុទ្ធជាមួយក្រុម IS