ការវាយប្រហារ ដោយកាំបិត នៅទីក្រុងឡុងដ៍ ប៉ូលិសសង្ស័យ ជាករណីភេរវកម្ម

ឡុងដ៍៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកមួយ បានឲ្យដឹងថា បុរសម្នាក់ដែលនៅក្នុងដៃ ប្រដាប់ដោយកាំបិត បានដេញកាប់មនុស្ស ពីរនាក់ទៀតនៅ ក្នុងស្ថានីយ៍រថភ្លើង ក្រោមដី នៃ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពី ថ្ងៃសៅរិ៍ សប្ដាហ៍មុននេះ បណ្ដាលម្នាក់រងរបួសធ្ងន់។

ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា អ្នកបង្ក ហេតុវាយប្រហារ ដោយ កាំបិត បានស្រែកខ្លាំងៗថា “នេះគឺសម្រាប់ស៊ីរី” ក្រោយមករូបគេ ត្រូវបាន ចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ស្ថិតនៅ ចម្ងាយប្រមាណជា ១០គីឡូម៉ែត្រ ភាគខាង ជើងទីក្រុងឡុងដ៍ ដោយសមត្ថកិច្ចកំពុងដាក់ការ ស៊ើបអង្កេតលើ ករណីនេះ ដោយសង្ស័យថា តំណាក់កាលដំបូងថាជា ករណីភេរវកម្ម។

គួរបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេសបានរួមដៃគ្នា ជាមួយនឹងអាមេរិក ដឹកនាំការវាយប្រហារ ផ្លូវអាកាស ទៅលើ យោធារបស់ក្រុម ឧទ្ទាមរដ្ឋឥស្លាម IS នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃ ព្រហស្បតិ៍ បន្ទាប់ពីក្រុមភេរវករ បានធ្វើការ វាយប្រហារយ៉ាង ឃោឃៅទៅលើក្រុងប៉ារីស កាលពីខែមុននេះ បន្សល់ទុកអ្នកស្លាប់ចំនួន ១៣០នាក់៕

ការវាយប្រហារ ដោយកាំបិត នៅទីក្រុងឡុងដ៍ ប៉ូលិសសង្ស័យ ជាករណីភេរវកម្ម