ប្តីប្រពន្ធមួយគូរ ស្រែកហ៊ោផ្អើលពេញផ្ទះ ពេលដឹងថា ឈ្នះ៥ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក ឈុន រត្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីប្រគល់ មហារង្វាន់ធំ ទឹកប្រាក់៥ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក ពីក្រុមហ៊ុនសែលកាត នៅថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០១៥នេះថា “នៅពេលដែលលោកកំពុងអង្គយ នៅខាងមុខផ្ទះ ស្រាប់តែមានអតិថិជន Call បងមានទូរទស្សន៍ MyTVរឺអត់ លេខរបស់បង ត្រូវបានរង្វាន់ឈ្នះ៥ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ពេលនោះខ្ញុំក៏សប្បាយចិត្តស្លុត រហូតដល់បោះទូរស័ព្ទចេញដៃ ហើយលោតអោបប្រពន្ធកូនខ្លួន និងធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្ទះ។

លោកឈុន រត្ថា មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ទីលំនៅភ្នំពេញ បានឲ្យដឹងទៀតថា «មុនដំបូងនៅពេលអតិថិជន Call មកខ្ញុំដំបូងគេថាខ្ញុំបានឈ្នះរង្វាន់៥ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត តែខ្ញុំ ដូចជាពុំមានការចាប់ អារម្មណ៍ទេ ហើយខ្ញុំក៏call ទៅសួរក្រុមហ៊ុន ខាងក្រុមហ៊ុន ក៏បានប្រាប់ថា ខ្ញុំពិតជាឈ្នះមែន ពេលនោះខ្ញុំ ក៏អរភ្លាមមួយរំពេច ក៏បោះទូរស័ព្ទ ភ័យញ័រដៃរកធ្វើអ្វីក៏មិនកើត មានអារម្មណ៍ដូចហោះអីចឹង ព្រោះសប្បាយចិត្តខ្លំាងពេក»។

លោកបន្តទៀតថា «ដឹងថា ឈ្នះពិតមែនខ្ញុំបានប្រាប់ប្រពន្ធ បងប្អូននិងកូន របស់ខ្ញុំ។ ប្រពន្ធរបស់ខ្ញុំក៏ សប្បាយ រកអ្វីផ្ទឹមពុំបាន។

នៅក្នុងបរិយាកាស ដ៏សប្បាយរីករាយជាមួយ និងមហារង្វាន់របស់ក្រុមហ៊ុនសែលកាត លោកបានបញ្ជាក់ ថា ក្នុងគ្រួសារខ្ញុំពិតជាមិនឃ្លានបាយសោះ និងដេកមិនលក់ បើទោះជាមានម្ហូបឆ្ងាញ់យ៉ាងណាក៏ដោយ ពីព្រោះ ទឹកប្រាក់៥ម៉ឺនដុល្លារ បានយ៉ាងងាយ ដោយគ្រាន់ផ្ញើសារទៅ ៨៨៨៨ សោះ។ ទឹកប្រាក់ទាំងអស់នេះខ្ញុំ នឹងយកទៅ ពង្រីកអាជីវកម្ម និង សម្រាប់ផ្គត់ផ្គង់គ្រួសារ ៕