គង់ សុជាតិ ឱបថើប​ស្វាមី​យ៉ាង​ផ្អែមល្ហែម​ក្នុង​ហាង​ហែល​ទឹក​

​គិត​ទៅ​ជីវិត​គូ​របស់​អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ពិតជា​រ៉ូ​មែន​ទិ​ក​មែន អ្នក​ទាំងពីរ​តែងតែបាន​សាង​ភាព​ផ្អែមល្ហែម និង បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​ជារឿយៗ​ឱ្យ​មហាជន​បានឃើញ ។​

​ជាក់ស្តែង តាមរយៈ​ការ​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថ្មី In stagram របស់​ពិធី​ការិនី​ដែល​ពោរពេញ​ដោយ​វោហារ​ស័ព្ទ និង លេច​ធ្លា គង់ សុជាតិ បានឱ្យ​ឃើញថា នាង និង ស្វាមី​ក្មេង​ពិតជា​ផ្អែមល្ហែម​មិន​ចាញ់​គូស្នេហ៍​ដទៃ​ឡើយ ដែល​សកម្ម ភាព​នេះ​បានធ្វើឱ្យ​មហាជន​ជាច្រើន​លួច​ច្រណែន​នឹង​គូ​ស្វាមី​ខុស​វ័យ​នេះ​ខ្លាំងណាស់ ។​

​រូបថត​មួយ​សន្លឹក​ដែល គង់ សុជាតិ ឱបថើប​ស្វាមី​ក្នុង​អាង​ហែល​ទឹក ពិតជា​រោលរាល និង ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍ ថែមទាំង​ពោល​ពាក្យ​សរសើរ​ជា​ភាសា​អង់គ្លេស​ថា ​«Sweet» អមដោយ​ពាក្យ​ «Cute Cute»​ សឹង​គ្រប់គ្នា​ទៀតផង ។ ទន្ទឹមនឹងនេះ​ក៏មាន​ពាក្យ​លេចឮ​ពី​មហាជន​មក​ថា គង់ សុជាតិ ធ្វើបែបនេះ​បំណង​ចាប់​ចងជើង ក៏ដូចជា​ចង់​សម្លាប់​ចិត្ត​ប្តី​ក្មេង​លោក ជា វិបុល កុំឱ្យ​បែកចិត្ត​ចោល​នាង ព្រោះ​មិន​ងាយ​ទេ​ដែល​មេម៉ាយ​បាន​ប្តី​កំលោះ​នោះ ។​

​គួរឱ្យកត់សម្គាល់​ឃើញ​ថា កន្លងមក​ពិធី​ការិនី គង់ សុជាតិ និង លោក ជា វិបុល គឺ​ស្ទើរតែ​គ្រប់​រូបភាព និង សកម្មភាព​ទៅហើយ ដែល​អ្នក​ទាំងពីរ​តែង​តែ​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​ខែចេត្រ​ចំពោះ​គ្នា ដោយពេល​ខ្លះ​មាន​ទាំង​សើច មាន​ទាំង​ទឹកភ្នែក តែ​ទឹកភ្នែក​នេះ​មិនមែន​កើតចេញពី​ភាពឈឺចាប់​ទេ គឺ​កើតចេញពី​ភាព​ត្រែ​ក​អរ និង រំភើបចិត្ត មិនតែប៉ុណ្ណោះ​គូស្នេហ៍​មួយគូ​នេះ​ថែមទាំង​បាន​ផ្ញើ​ក្តី​នឹករឭក​គ្នា​តាមរយៈ​បទ​ចម្រៀង​ជារឿយៗ​ទៀតផង ។

ដូច្នេះ​សម្រាប់​ពាក្យ​លេចឮ​ខាងលើ​ប្រហែលជា​មិនអាច​ចាក់​ដោត​ចិត្ត​អតីត​មេម៉ាយ​ចាយរាង គង់ សុជាតិ បានឡើយ ៕ សាកល​

​