អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា ៣ រូប​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី

​អគ្គលេខាធិការ​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា នៅថ្ងៃនេះ​បាន​ដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា ៣​រូប ដើម្បី​ចូលរួម​ការប្រកួត​កាយសម្ព័ន្ធ Aerobic ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៥ (5Th Aerobic Gymnastics ASIAN Championship 2015) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល​៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែធ្នូ​។ 
 
អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា ៣ រូប​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីកីឡាករ​កីឡា​ការ​នី ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ទ្វីបអាស៊ី​ប្រចាំឆ្នាំ​២០១៥​នោះ​រួមមាន កីឡាករ សោ សុខ​ផេង​,  ជឿន ចាន់​បូរី និង​កីឡា​ការ​នី សោ សុខ​គីម រួមទាំង​ចៅក្រម​អន្តរជាតិ​របស់​កម្ពុជា​មួយរូប​គឺ លោក ស៊ុំ ស្រ៊ន ដែល​ដឹកនាំ​ដោយ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា​។ កីឡាករ​កីឡា​ការ​នី​ទាំងនោះ​នឹងធ្វើ​ការប្រកួត​លើ​វិញ្ញាសា​ចំនួន​៣ វិញ្ញាសា​ឯកត្តជន​បុរស​អាយុ​១៨​ឆ្នាំ​ឡើង​, វិញ្ញាសា​ប្រកួត​គូ​បុរស​-​នារី អាយុ​១៨​ឆ្នាំ​ឡើង និង​វិញ្ញាសា​ឯកត្តជន​បុរស​អាយុ​ក្រោម​១៧​ឆ្នាំ​។

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន បន្ត​ការហ្វឹកហាត់​ដល់​កីឡាករ​កីឡាការិនី​វ័យក្មេង​របស់ខ្លួន​ជាប្រចាំ​ទាំង​កាយសម្ព័ន្ធ Aerobic និង កាយសម្ព័ន្ធ Artistic ទោះបី​ផុត​រដូវ​ប្រមូលផ្ដុំ​ក៏ដោយ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​