សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ប្រតិភូមិត្តភាព កម្ពុជា-ជប៉ុន ចួលជួបសំដែង ការគួរសម និងពិភាក្សាការងារ

ភ្នំពេញៈ នៅរសៀល ថ្ងៃច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ ប្រតិភូមិត្តភាពកម្ពុជា-ជប៉ុន ដែលដឹកនាំដោយ លោក Masahiro IMAMURU និង លោកជំទាវ Yuku OBUCHI ចួលជួបសំដែងការគួរសម និងពិភាក្សាការងារ។

យោងតាមប្រភពព័ត៌មានពី ទំព័រហ្វេសបុក របស់សម្តេច ហ៊ុន សែន បានឲ្យដឹងថា លោក Masahiro ដែលបានមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីចូលរួមខួបលើកទី ៥០ នៃក្រុមស្ម័គ្រចិត្តយុវជនជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ ក្រៅប្រទេស។ លោក Masahiro ក៏បានអបអរសាទរ នូវការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាដែលខុសពី ១០ឆ្នាំមុន ជាពិសេសលោកបានមើលឃើញពីការចូលរួមវិនិយោគរបស់វិនិយោគិនជប៉ុនដោយសារការទុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Masahiro ក៏សន្យាថានឹងជម្រុញឲ្យសភាជប៉ុនអនុម័តការហោះហើរត្រង់ មកកាន់កម្ពុជា ស្របទៅនឹងលំហូរចូលនៃវិនិយោគិន និងអ្នកទេសចរណ៍ជប៉ុនមកកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែនបានថ្លែងអំណរគុណដល់ក្រុមស្ម័គ្រចិត្តយុវជនជប៉ុន ដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលតែងតែបើកចំហឲ្យយុវជនក្នុងតំបន់បានស្វែងយល់ អំពីវប្បធម៍ ប្រពៃណី ចំណេះដឹងរវាងគ្នានិងគ្នា ហើយសម្តេច សូមគាំទ្រឲ្យមានសកម្មភាពទាំងនេះអោយបានច្រើនបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយជំរុញកម្ពុជាលើគ្រប់វិស័យ ហើយសម្តេចក៏រង់ចាំដំណឹងល្អពីការហោះហើរត្រង់ជប៉ុន-កម្ពុជា៕