នៅពេលដែល​យើង​បរិភោគ​វីតាមីន លើស​តម្រូវការ​

វីតាមីន គឺជា​អាហារ​ដែល​សំខាន់​ចំពោះ​រាងកាយ ប៉ុន្តែ​បើ​យើង​ទទួល​វីតាមីន​លើសពី​ភាពចាំបាច់​នឹង​ផ្តល់​មក វិញ​នូវ​ផល​អាក្រក់​ចំពោះ​សុខភាព ។

១-​វីតាមីន​ចម្រុះ (Multivitamin) ដែល​ទទួល​ច្រើនជាង​សេចក្តីត្រូវការ​ក្នុង​មួយថ្ងៃ​បង្ក​ឱ្យ​កើត​អាការ​ដូចជា ៖
– ធាតុដែក​លើស​ធ្វើឱ្យ​ឈឺពោះ ប៉ះពាល់​ថ្លើម សម្ពាធ​ឈាម​ថយចុះ ។​
– កាល់ស្យូម​លើស​ក្នុង​រាងកាយ​ក្លាយជា​ជាតិពុល ដែល​បង្ក​ឱ្យ​អ្នក​បរិភោគ​ឈឺពោះ ឆ្អឹង​ស្រួយ ទល់លាមក បេះដូង​លោត​ខុស​ប្រក្រតី និង កើត​អាការ​អារម្មណ៍​ស្រងូតស្រងាត់ ។​

២-​វីតាមីន C ដែល​ទទួល​ច្រើនជាង ២ ០០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ​វា​នឹង​បង្ក​ឱ្យ​កើត​អាការ​ឈឺពោះ ក្អួត រមូលពោះ ឈឺផ្សា​ត្រង់​បរិវេណ​ដើមទ្រូង ក្តាមកាច់​ជើង ឈឺក្បាល គេង​មិន​លក់ និង កើត​ក្រួស​ក្នុង​តម្រងនោម ។​
៣-​វីតាមីន A ដែល​ទទួល​ច្រើនជាង ១ ១០០ IU ក្នុង​មួយថ្ងៃ​បង្ក​ឱ្យ​ទារក ក្នុង​ផ្ទៃ​ពិការ ឆ្អឹង​ស្តើង និង ថ្លើម​ត្រូវ​បំផ្លាញ ។​

៤-​វីតាមីន E ដែល​ទទួល​ច្រើនជាង ១ ១០០ IU នាំឱ្យ​ឈាម​ឡើង​ខាប់​កក និង ងាយ​ចេញមកក្រៅ ។ ក្រៅពីនេះ​ប្រឈម​ការ​កើតរោគ​មហារីក​ក្រពេញ ទី​រ៉ូ​អុី​ដ​ថែមទៀត ។​
៥-​វីតាមីន D ដែល​ទទួល​ច្រើនជាង ៤ ០០០ IU ក្នុង​មួយថ្ងៃ​ធ្វើឱ្យ​ឆ្អឹង​ស្តើង កើត​ក្រួស​ក្នុង​តម្រងនោម និង ក្អួតចង្អោរ ។​

៦-​វី​តា​មី B ដែល​ទទួល​ច្រើនជាង ១៣ មិ​លី្ល​ក្រាម ក្នុង​មួយថ្ងៃ​បង្ក​ឱ្យ​កើត រោគ​មហារីក មាន​បញ្ហា​ការ​គេង​មិន​លក់ កន្ទួល​តាម​ស្បែក និង កើត​អាការ​ប្រកាច់​ជាដើម ៕​ ​ ​ ​