Q&A : តើ​គូស្នេហ៍​ដទៃ​គេ​រួមដំណេក​ញឹកញាប់​ជាង​នាង​ខ្ញុំ ឬ យ៉ាងណា ?

​សំណួរ ៖ នាង​ខ្ញុំ និង ស្វាមី​រួមដំណេក​ជាមួយគ្នា​ក្នុង​មួយ​សបា្តហ៍​ម្តង នាង​ខ្ញុំ​ធ្លាប់បាន​ជជែក​គ្នា​លេង​ជាមួយ​មិត្តភក្តិ​ជំនិតៗ​ទាក់ទង​ទៅនឹង​ជីវភាព​លើ​គ្រែ​របស់​នាង​ខ្ញុំ ដោយ​មិត្តភក្តិ​ប្រាប់ថា​មួយ​សបា្តហ៍​រួមដំណេក​តែម្តង​វា​ជា​កម្រិត​មួយ​ទាប​ពេក ព្រោះ​គេ​រួមដំណេក​ជាមួយ​ស្វាមី​គេ​យ៉ាងតិច ៣ ដង ក្នុង​មួយ​សបា្តហ៍ ។ នាង​ខ្ញុំ​ចង់​ជម្រាប​សួរថា តើ​គូស្នេហ៍​ដទៃ​គេ​រួមដំណេក​ញឹកញាប់​ជាង​នាង​ខ្ញុំ ឬ យ៉ាងណា ?

​ចម្លើយ ៖ មនុស្ស​គ្រប់ៗ​គ្នា​ច្រើនតែ​ចោទ​សំណួរ​បែបនេះ​ជាមួយ​ខ្លួនឯង ព្រោះ​មិនដឹងថា​សិច ដែល​ខ្លួន​កំពុងដំណើរការ​រាល់​សបា្តហ៍​នេះ​មាន​កម្រិត ច្រើន ឬ តិច ឬ​យ៉ាងណា​នោះទេ ? ដូច្នេះហើយ ចេះតែ​ចង់ដឹងថា សិច​របស់ខ្លួន​មាន​កម្រិត​ទាប ឬ ខ្ពស់ជាង​ស្តង់ដារ ប៉ុន្តែ​រឿង​សំខាន់​សួរថា តើ​យើង​យក​អ្វី​មក​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាស់​កម្រិតស្តង់ដា​រសិច ។ ដូច្នេះ​រឿង​សំខាន់ គឺ​វា​មិន​ពាក់ព័ន្ធ​ទៅនឹង ការប្រព្រឹត្ត​ច្រើន ឬ តិច​ទេ កត្តា​សំខាន់បំផុត​ឱ្យ​តែមាន​សេចក្តីសុខ​ស្រួល​ពេល​ឡើង​គ្រែ​ម្តងៗ​នោះ​គឺ ជា​សិច​ដ៏​មានន័យ​ហើយ ព្រោះ​រឿង​បែបនេះ​បរិមាណ​វា​មិន​សំខាន់​ស្មើនឹង​គុណភាព​ឡើយ ។

ដូច្នេះ គួរតែ​ពិនិត្យ​មើលថា តើ​ចំណង​សម្ព័ន្ធមេត្រី​របស់​អ្នក និង គូស្នេហ៍​មាន​លក្ខណៈ​ល្អ​ដែរឬទេ ? ព្រោះ ប្រសិនបើ​អ្នក និង ស្វាមី​រួមដំណេក​ត្រឹម​តែម្តង​ក្នុង​មួយ​សបា្តហ៍ ប៉ុន្តែ​ក្តី​ស្រឡាញ់ និង សម្ព័ន្ធភាព​ក្នុងឋានៈ​ជីវិត​គូ​នៅតែ​រីករាយ មាន​សេចក្តីសុខ​គ្មាន បញ្ហា​អ្វី​មក​រំខាន​សេចក្តីសុខ​របស់គេ និង អ្នកនោះ​រឿង​ដង់ស៊ីតេ​សិច​វា​មិនមែនជា​រឿង​ដែល​អ្នក​ត្រូវ​បារម្ភ​ឡើយ​ព្រោះ​ទោះបី​ជាមួយ​សបា្តហ៍​រួមដំណេក ជាមួយ​ស្វាមី​បានត្រឹមតែ​ម្តង​ក៏ដោយ ប៉ុន្តែ​វា​ជា​ម្តង ដែល​ពោរពេញ​ទៅដោយ​គុណភាព និង ប្រសិទ្ធភាព​តែ​ខ្ពស់ ៕