លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អនុគ្រោះ​ដល់​ប្រជាកសិករ​ឆ្នាំនេះ​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ទាំ​អស់ អនុគ្រោះ​ដល់​ប្រជាកសិករ​ដោយ​ពន្យា​ពេល​សង​ប្រាក់ ឫ​ពន្យា​សង​ដោយ​មិន​យកការប្រាក់ ពី​ប្រជាកសិករ​នៅក្នុង​ឆ្នាំនេះ ។ លោក ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​ប្រជាកសិករ​ពិបាក​នឹង​បង់ប្រាក់​សង​ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នោះ គឺ​ដោយសារតែ​នៅ​ឆ្នាំនេះ​បញ្ហា​កសិកម្ម និង​ទាំង​ដំណាំ​ស្រូវវស្សា និង​ស្រូវប្រាំង​បាន និង​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​«​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក​វិធី​អនុគ្រោះ​មួយចំនួន​ជូន​ប្រជាជន​ដែល​រងគ្រោះ ដូចជា​ពន្យារពេល​សង ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការប្រាក់ ទប់ស្កាត់​ការ​ឆ្លៀតឱកាស​រឹបអូស​ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ​។​ល​។ ពី​សំណាក់​ម្ចាស់បំណុល ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​គ្រោះធម្មជាតិ »​។​

​ក្នុង​សភាពការណ៍​បែបនេះ លោក ហ៊ុន សែន ក៏បាន​រំលឹក​ចំណុច​មួយចំនួន​ទៅដល់​អាជ្ញាធរ​គ្រប់​តំបន់ ត្រូវ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែលមាន​ប្រភពទឹក​នោះឡើយ​។ ២.​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រីរាជការ ត្រូវ​ចាត់តាំង​កម្លាំង​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​សំរាប់​គ្រួសារ​ដែល​ខ្វះ​កម្លាំង​ពលកម្ម (​ចាស់ជរា ស្ត្រី​មេម៉ាយ​ជនពិការ គ្រួសារ​យុទ្ធជន​)​។ ៣.​ស្ថាប័ន​កសិកម្ម​ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ​ដែល​មិនអាច​ធ្វើស្រែ​ប្រាំង​បាន ជំរុញ​ឲ្យ​ពួកគេ​ដាំ​ដុះ​ដំណាំ​រួមផ្សំ​វិញ ។ ៤.​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វ​បំផ្លាញ​ដំណាំ និង​ទប់​សា្ក​ត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​