លោកស្រី​ស៊ូ​ជី​៖ រដ្ឋាភិបាល​ថ្មី​នឹង​ប្រឆាំង​អំពើពុករលួយ តែ​មិន​សងសឹក​អ្នក​ធ្លាប់​ប្រព្រឹត្ត​ខុស​ទេ​

​ខណៈ​ការបង្កើត​រដ្ឋាភិបាល​នីតិកាល​ថ្មី កាន់តែ​ខិតជិត​មកដល់ ម្ចាស់​លា​ភី​នៃ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន សូ​ជី បាន​លើកឡើងថា ការប្រឆាំង​អំពើពុករលួយ គឺជា​វិស័យ​អាទិភាព​មួយ​ដែល ស្ថាប័ន​នីតិប្រតិបត្តិ ត្រូវធ្វើ​។ តែ​លោកស្រី ក៏បាន​សន្យាថា មិន​សង​សឹង​ទៅលើ​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត ខុស​កាលពី​អាណត្តិ​មុន​នោះទេ​។​

​កាលពី​ចុង​សបា្តហ៍​កន្លងទៅ មេ​ដឹក​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បើក​កិច្ចប្រជុំ​ជាន់ខ្ពស់​មួយ​ជាមួយនឹង​សមាជិក​បក្ស ដែលជា​តំណាងរាស្ត្រ​ដែល​ទើបតែ​ត្រូវបាន ជ្រើសរើស​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ដើម្បី​ពិភាក្សា​គោលនយោបាយ​សម្រាប់​អាណត្តិ ថ្មី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Eleven ។​

​ក្នុងជំនួប​ជាមួយនឹង​សមាជិក​បក្ស​របស់ខ្លួន លោកស្រី ស៊ូ​ជី បានលើកឡើង​ពី​បញ្ហា​បី​ចម្បង​ដែល​រដ្ឋាភិបាល​ថ្មី នឹងត្រូវ​ធ្វើ រួមមាន ការអនុវត្ត​នីតិរដ្ឋ សន្តិភាព​ក្នុងប្រទេស និង​ការផ្សះផ្សា​ជាតិ​។ 

​តែ​អ្វី​គួរកត់សម្គាល់​នោះ លោកស្រី បាន​សង្កត់​ថា​ស្ថាប័ន​នីតិប្រតិបត្តិ​ថ្មី នឹង​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង អំពើពុករលួយ​។ ទន្ទឹមនឹង​យុទ្ធនាការ​នេះ លោកស្រី ក៏បាន​សង្កត់ធ្ងន់ថា « ការសង​សឹង​គ្នា​ក្នុង​ស្ថាប័ន កំពូល គឺ​មិនត្រូវ​ឲ្យ​មាន​នោះទេ​។ ធម្មជាតិ​មនុស្ស គឺ​គ្មាន​អ្នកណា​មិនចេះ​ខុស ហើយ​យើង​នឹង​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​ខុស​ដើម្បី​កែប្រែ​»​។​

​លោកស្រី ស៊ូ​ជី ក៏បាន​ប្រាប់​ទៅកាន់​សមាជិក​បក្ស​ខ្លួន​ទៀតថា រដ្ឋបាល​រដ្ឋាភិបាល​ថ្មី ត្រូវតែ​បង្ហាញ​ឲ្យ ប្រជាជន​ឃើញ​ពី​សមត្ថភាព​ពិត​របស់ខ្លួន​។ ជាពិសេស​នោះ រាល់​តំណាងរាស្ត្រ​ទាំងអស់ ត្រូវ​គិត​ប្រយោជន៍​ប្រជាជន ជាជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សូមបញ្ជាក​ផងដែរ​ថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល សំឡេង​លើសពី​ភាគច្រើន​ដាច់ខាត​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​។ ហើយ ចុងក្រោយ​នេះ លោកស្រី ក៏បាន​ទទួល​ការស្វាគមន៍ និង​សហការ​ក្នុងការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី ពី​រដ្ឋាភិបាល​ជិត​ផុត​អាណត្តិ​លោក​ថេ​ន សេន និង មេ​យោធា លោក មិន អ៊ុង​ឡាំង​ផងដែរ​។ ចុងក្រោយ​នេះ អតីត​មេដឹកនាំ​ផ្តាច់កា​រលោក ថា​ន់ ស្វេ ក៏បាន​ទទួលស្គាល់ថា លោកស្រី ស៊ូ​ជី នឹង​កា្ល​យ​ជា​មេដឹកនាំ មី​យ៉ាន់​ម៉ា​នាពេល​អនាគត​ផងដែរ​។​

​ដោយឡែក អ្វីដែល​លោកស្រី ស៊ូ​ជី ត្រូវធ្វើ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី នោះ​គឺ​ការបង្ហាញ​សមត្ថភាព​ទៅកាន់​ប្រជាជន​ដើម្បី​កសាង​ទំនុកចិត្ត ក្នុងការ​ដឹកនាំ​ប្រទេស​ជា​លើកដំបូង​៕ 


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​